បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកទូន្មាន ៣:១៩, ២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ដោយ​សារ​មនុស្ស​និង​សត្វ​មាន​ទី​បញ្ចប់​ដូច​គ្នា។+ មនុស្ស​ក៏​ស្លាប់ សត្វ​ក៏​ស្លាប់។ ទាំង​អស់​នោះ​មាន​កម្លាំង​ជីវិត*ដូច​តែ​គ្នា។+ ហេតុ​នេះ មនុស្ស​មិន​ប្រសើរ​ជាង​សត្វ​ទេ ព្រោះ​អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​អសារ​ឥត​ការ។ ២០ ទាំង​មនុស្ស​ទាំង​សត្វ​ទៅ​កន្លែង​តែ​មួយ។+ ទាំង​អស់​នោះ​មក​ពី​ដី+ ហើយ​ក៏​ត្រឡប់​ទៅ​ជា​ដី​វិញ។+

  • អ្នកទូន្មាន ៩:២, ៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ មនុស្ស​គ្រប់​រូប​មាន​ទី​បញ្ចប់​ដូច​គ្នា+ ទាំង​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត+ ទាំង​មនុស្ស​ល្អ មនុស្ស​ស្អាត​ស្អំ​និង​មនុស្ស​មិន​ស្អាត​ស្អំ ទាំង​អ្នក​ដែល​ជូន​គ្រឿង​បូជា​ទាំង​អ្នក​ដែល​មិន​ជូន​គ្រឿង​បូជា។ មនុស្ស​ល្អ​ក៏​ដូច​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​អ្នក​ដែល​ស្បថ​ក៏​ដូច​អ្នក​ដែល​មិន​ហ៊ាន​ស្បថ​ដែរ។ ៣ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​ដែល​កើត​ឡើង​នៅ​ក្រោម​ថ្ងៃ​គឺ​៖ ដោយ​សារ​មនុស្ស​គ្រប់​រូប​មាន​ទី​បញ្ចប់​ដូច​គ្នា+ នោះ​ចិត្ត​របស់​មនុស្ស​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អាក្រក់ ហើយ​កាល​ដែល​ពួក​គេ​នៅ​រស់ ពួក​គេ​មាន​តែ​ភាព​ឆ្កួត​លីលា​នៅ​ក្នុង​ចិត្ត។ ក្រោយ​មក ពួក​គេ​ក៏​ស្លាប់​ទៅ!

  • អ្នកទូន្មាន ៩:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ខ្ញុំ​បាន​ឃើញ​អ្វី​មួយ​ទៀត​នៅ​ក្រោម​ថ្ងៃ​គឺ អ្នក​ដែល​រត់​លឿន​មិន​តែង​តែ​ឈ្នះ​ក្នុង​ការ​ប្រណាំង​ទេ ហើយ​អ្នក​ដែល​ពូកែ​ច្បាំង​ក៏​មិន​តែង​តែ​ច្បាំង​ឈ្នះ​ជា​និច្ច​ដែរ។+ រីឯ​មនុស្ស​មាន​ប្រាជ្ញា​មិន​តែង​តែ​មាន​អាហារ​បរិភោគ​ទេ ហើយ​មនុស្ស​ឈ្លាស​វៃ​ក៏​មិន​តែង​តែ​មាន​ទ្រព្យ​សម្បត្តិ​ដែរ។+ ចំណែក​អស់​អ្នក​ដែល​មាន​ចំណេះ​ក៏​មិន​បាន​ជោគ​ជ័យ​គ្រប់​ពេល​ដែរ+ ពី​ព្រោះ​មនុស្ស​ទាំង​អស់​អាច​ជួប​ហេតុ​ការណ៍​ដែល​មិន​បាន​រំពឹង​ទុក នៅ​ពេល​ដែល​ពួក​គេ​មិន​នឹក​ស្មាន​ដល់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក