-
អ្នកទូន្មាន ២:៤-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ខ្ញុំបានធ្វើកិច្ចការធំៗជាច្រើន+ ខ្ញុំសង់វិមានផ្សេងៗ+ ហើយធ្វើចម្ការទំពាំងបាយជូរទុកសម្រាប់ខ្លួន។+ ៥ ខ្ញុំបានធ្វើសួនតូច និងសួនធំ ព្រមទាំងដាំដើមឈើហូបផ្លែគ្រប់ប្រភេទក្នុងសួនទាំងនោះទៀតផង។ ៦ ខ្ញុំបានជីកស្រះទឹកជាច្រើនទុកស្រោចចម្ការ*ផ្សេងៗ ដើម្បីឲ្យដើមឈើដុះលូតលាស់ល្អ។ ៧ ខ្ញុំមានអ្នកបម្រើប្រុសស្រី+ និងមានអ្នកបម្រើដែលកើតនៅក្នុងផ្ទះដែរ។ ខ្ញុំមានហ្វូងសត្វយ៉ាងក្រាស់ក្រែល មានទាំងហ្វូងគោ ទាំងហ្វូងចៀម+ គឺមានច្រើនលើសអស់អ្នកដែលធ្លាប់រស់នៅក្រុងយេរូសាឡិមមុនខ្ញុំ។ ៨ ខ្ញុំបានប្រមូលមាសប្រាក់+ និងទ្រព្យមានតម្លៃ ជាទ្រព្យរបស់ពួកស្ដេចនៃបណ្ដាខេត្តផ្សេងៗ។+ ខ្ញុំក៏បានប្រមូលផ្ដុំអ្នកចម្រៀងប្រុសស្រី ថែមទាំងប្រមូលស្ត្រីជាច្រើននាក់មកកំដរខ្ញុំ នោះហើយដែលធ្វើឲ្យបុរសទាំងឡាយរីករាយក្រៃលែង។
-