-
បណ្ដាស្ដេចទី១ ៤:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ សាឡូម៉ូនបានតែងតាំងអភិបាល១២នាក់ឲ្យត្រួតត្រាលើស្រុកអ៊ីស្រាអែលទាំងមូល។ ពួកគាត់ផ្គត់ផ្គង់ស្បៀងអាហារដល់ស្ដេចនិងពួកអ្នកដែលនៅក្នុងវិមាន។ មួយឆ្នាំម្ដង ពួកគាត់ម្នាក់ៗមានវេនទទួលខុសត្រូវខាងការផ្គត់ផ្គង់ស្បៀងអាហារអស់មួយខែ។+
-
-
បណ្ដាស្ដេចទី១ ៤:២២, ២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ អាហារប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ក្នុងវិមានរបស់សាឡូម៉ូន មានម្សៅម៉ដ្ឋ៣០រង្វាល់* និងម្សៅធម្មតា៦០រង្វាល់ ២៣ គោបំប៉នធាត់ៗ១០ក្បាល គោនៅវាល២០ក្បាល និងចៀម១០០ក្បាល រួមទាំងប្រើស ឈ្លូស ក្ដាន់ និងសត្វស្លាបបំប៉នធាត់ៗ។
-
-
បណ្ដាស្ដេចទី១ ១០:៤, ៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ មហាក្សត្រីស្រុកសេបានឹកអស្ចារ្យក្នុងចិត្ត ពេលឃើញថាសាឡូម៉ូនមានប្រាជ្ញាដ៏ឈ្លាសវៃ+ និងឃើញវិមានដែលគាត់បានសង់។+ ៥ នាងកោតស្ញប់ស្ញែងយ៉ាងខ្លាំង ពេលឃើញអាហារនៅលើតុរបស់សាឡូម៉ូន+ ពួកអ្នកកាន់ពែង របៀបរៀបចំកន្លែងអង្គុយរបស់ពួកមន្ត្រីគាត់ ព្រមទាំងរបៀបបម្រើនៅតុនិងឯកសណ្ឋានរបស់ពួកអ្នកបម្រើ។ នាងក៏កោតស្ងើចដែរ ពេលឃើញគ្រឿងបូជាដុតទាំងប៉ុន្មានដែលសាឡូម៉ូនជូនជាទៀងទាត់នៅឯវិហាររបស់ព្រះយេហូវ៉ា។
-