បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ១៣:១២, ១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ដូច្នេះ ខ្ញុំ​គិត​ថា​៖ ‹ពួក​ភីលីស្ទីន​នឹង​មក​ច្បាំង​នឹង​ខ្ញុំ​នៅ​ក្រុង​គីលកាល ហើយ​ខ្ញុំ​មិន​ទាន់​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ​ទេ›។ ម្ល៉ោះ​ហើយ​បាន​ជា​ខ្ញុំ​បង្ខំ​ចិត្ត​ជូន​គ្រឿង​បូជា​ដុត​នេះ​»។

      ១៣ សាំយូអែល​និយាយ​ទៅ​សុល​វិញ​ថា​៖ ​«​អ្នក​បាន​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ហើយ។ អ្នក​មិន​បាន​ធ្វើ​តាម​បញ្ញត្តិ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ឲ្យ​ទេ។+ បើ​អ្នក​ធ្វើ​តាម នោះ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​រាជ្យ​របស់​អ្នក​បាន​រឹង​មាំ​ស្ថិតស្ថេរ​រហូត​ត​ទៅ។

  • សាំយូអែលទី១ ១៥:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ រួច​សាំយូអែល​និយាយ​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ផ្សេង​ទៀត+ ខ្លាំង​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ឬ? ការ​ស្ដាប់​បង្គាប់​គឺ​ប្រសើរ​ជាង​ការ​ជូន​គ្រឿង​បូជា+ ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក៏​ប្រសើរ​ជាង​ការ​ជូន​ខ្លាញ់+នៃ​ចៀម​ឈ្មោល​ដែរ។

  • សុភាសិត ២១:២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ បើ​គ្រឿង​បូជា​របស់​មនុស្ស​ទុច្ចរិត​ជា​អ្វី​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទៅ​ហើយ+

      ទម្រាំ​តែ​គាត់​ជូន​ដោយ​បំណង​ចិត្ត​អាក្រក់* នោះ​ច្បាស់​ជា​គួរ​ឲ្យ​ស្អប់​ខ្ពើម​ជាង​នោះ​ទៅ​ទៀត!

  • អេសាយ ១:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ កុំ​នាំ​យក​គ្រឿង​បូជា​ពី​ស្រូវ ជា​គ្រឿង​បូជា​ដែល​ឥត​បាន​ការ​មក​ទៀត។

      ខ្ញុំ​ខ្ពើម​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា​ណាស់។+

      អ្នក​រាល់​គ្នា​ធ្វើ​បុណ្យ​ចូល​ខែ​ថ្មី+ បុណ្យ​ថ្ងៃ​ឈប់​សម្រាក+ និង​បុណ្យ​សំខាន់​ៗ​+

      ប៉ុន្តែ អ្នក​រាល់​គ្នា​លាយ​ឡំ​ការ​ប្រើ​វេទមន្ត+ក្នុង​កិច្ច​ប្រជុំ​ពិសេស​ទាំង​នោះ។ ដូច្នេះ ខ្ញុំ​ទ្រាំ​លែង​បាន​ទៀត​ហើយ។

  • ហូសេ ៦:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់*​មិន​មែន​គ្រឿង​បូជា​ទេ

      ហើយ​ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​ការ​មាន​ចំណេះ​អំពី​ព្រះ មិន​មែន​គ្រឿង​បូជា​ដុត​ឡើយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក