-
បណ្ដាស្ដេចទី១ ៥:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ដូច្នេះ ហ៊ីរ៉ាមបានផ្ញើសារទៅសាឡូម៉ូនថា៖ «ខ្ញុំបានទទួលសារដែលលោកផ្ញើមកខ្ញុំហើយ។ ខ្ញុំនឹងផ្ដល់ឈើស៊ីដារនិងឈើយូនីពើ*តាមបំណងលោកទាំងអស់។+ ៩ ពួកអ្នកបម្រើរបស់ខ្ញុំនឹងយកឈើទាំងនោះចុះពីតំបន់ភ្នំលីបង់ទៅដល់សមុទ្រ ហើយចងជាក្បូនបណ្ដែតតាមសមុទ្រដល់កន្លែងដែលលោកបានកំណត់ឲ្យ។ នៅទីនោះ ខ្ញុំនឹងឲ្យគេស្រាយឈើទាំងនោះចេញពីគ្នា ដើម្បីឲ្យពួកលោកយកទៅបាន។ ឯលោកវិញ សូមផ្ដល់ស្បៀងអាហារដល់ពួកអ្នកផ្ទះខ្ញុំ ដូចដែលខ្ញុំបានស្នើនោះ»។+
-