បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ២១:២០, ២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ពេល​ជួប​អេលីយ៉ា អាហាប់​បាន​និយាយ​ថា​៖ ​«​ឱ​សត្រូវ​ខ្ញុំ​អើយ! អ្នក​រក​ខ្ញុំ​ឃើញ​ហើយ​»។+ អេលីយ៉ា​បាន​តប​ថា​៖ ​«​ខ្ញុំ​រក​លោក​ឃើញ​ហើយ។ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ‹ដោយ​សារ​អ្នក​បាន​តាំង​ចិត្ត​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត+ ២១ ខ្ញុំ​នឹង​នាំ​សេចក្ដី​អន្តរាយ​មក​លើ​អ្នក ហើយ​ខ្ញុំ​នឹង​បំផ្លាញ​ពូជ​ពង្ស​អ្នក​ឲ្យ​អស់​រលីង ពោល​គឺ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​អ្នក+ រួម​ទាំង​អ្នក​តូច​ទាប​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង​ដែរ។+

  • បណ្ដាស្ដេចទី២ ១០:១០, ១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា គ្រប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​ព្រះ​យេហូវ៉ា​បាន​ពោល​ទាស់​នឹង​ពូជ​ពង្ស​អាហាប់ សុទ្ធតែ​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត។+ ពាក្យ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេលីយ៉ា លោក​បាន​ធ្វើ​ឲ្យ​កើត​ឡើង​មែន​»។+ ១១ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យេហ៊ូ​បាន​សម្លាប់​អស់​អ្នក​ដែល​នៅ​សេស​សល់​ពី​ពូជ​ពង្ស​អាហាប់​ក្នុង​ក្រុង​យេសរៀល រួម​ទាំង​អ្នក​ធំ មិត្ត​សម្លាញ់​របស់​អាហាប់ និង​ពួក​សង្ឃ​ទាំង​អស់។+ ដូច្នេះ គ្មាន​នៅ​សល់​អ្នក​ណា​ម្នាក់​នៅ​ខាង​អាហាប់​ឡើយ។+

  • យេរេមា ២២:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ឱ​កូនៀ*+ជា​កូន​យេហូយ៉ាគីម+ដែល​ជា​ស្ដេច​ស្រុក​យូដា​អើយ! ខ្ញុំ​ស្បថ​ដោយ​នូវ​ជីវិត​ខ្ញុំ​ថា ទោះ​បី​អ្នក​ប្រៀប​ដូច​ជា​ចិញ្ចៀន​ត្រា​នៅ​ម្រាម​ដៃ​ស្ដាំ​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​នឹង​ទាញ​កន្ដ្រាក់​អ្នក​ចេញ​ដែរ។

  • យេរេមា ២២:៣០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

      ‹ចូរ​កត់​ត្រា​ឈ្មោះ​បុរស​នេះ​ទុក​ជា​អ្នក​ដែល​គ្មាន​កូន​ចៅ

      ជា​អ្នក​ដែល​មិន​បាន​សម្រេច​អ្វី​ល្អ​នៅ​ក្នុង​ជីវិត​ខ្លួន

      ព្រោះ​គ្មាន​កូន​ចៅ​គាត់​ណា​ម្នាក់​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌ

      ហើយ​គ្រប់​គ្រង​បន្ត​លើ​ស្រុក​យូដា​ឡើយ›​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក