១៩ នៅពេលថ្ងៃ ដួងអាទិត្យនឹងលែងចែងចាំងរស្មីមកលើអ្នក
ហើយនៅពេលយប់ ដួងខែក៏នឹងលែងបញ្ចេញពន្លឺមកលើអ្នកទៀតដែរ
ព្រោះព្រះយេហូវ៉ាគឺជាពន្លឺដែលមិនចេះសាបសូន្យដល់អ្នក+
ហើយលោកជាភាពស្រស់ត្រកាលរបស់អ្នក។+
២០ ដួងអាទិត្យនឹងលែងលិច ដួងខែនឹងលែងរលត់ទៀត
ព្រោះព្រះយេហូវ៉ាគឺជារស្មីដ៏ត្រចះត្រចង់ដល់អ្នកជានិរន្តរ៍+
ហើយគ្រាកាន់ទុក្ខរបស់អ្នកនឹងកន្លងផុតទៅ។+