-
អេសេគាល ២២:២០-២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ហើយដូចគេប្រមូលប្រាក់ ស្ពាន់ ដែក សំណ និងទង់ដែង មកដុតរំលាយក្នុងឡយ៉ាងណា នោះខ្ញុំក៏នឹងប្រមូលអ្នករាល់គ្នាដោយកំហឹងរបស់ខ្ញុំ ហើយសប់ភ្លើងឲ្យក្ដៅដើម្បីរំលាយអ្នករាល់គ្នាយ៉ាងនោះដែរ+ ២១ ខ្ញុំនឹងប្រមូលអ្នករាល់គ្នា រួចផ្លុំភ្លើងនៃកំហឹងទៅលើអ្នករាល់គ្នា+ឲ្យរលាយសាបសូន្យនៅក្នុងក្រុងនោះ។+ ២២ ដូចប្រាក់រលាយនៅក្នុងឡយ៉ាងណា នោះអ្នករាល់គ្នានឹងរលាយនៅក្នុងក្រុងនោះយ៉ាងនោះដែរ ហើយអ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។ ខ្ញុំផ្ទាល់បានបញ្ចេញកំហឹងទៅលើអ្នករាល់គ្នា›»។
-