បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ៣៦:២២, ២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ នៅ​ឆ្នាំ​ទី​១​ក្នុង​រាជ្យ​ស៊ីរូស+ជា​ស្ដេច​ស្រុក​ពើស៊ី ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ចិត្ត​គាត់​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ទូ​ទាំង​រាជាណាចក្រ​របស់​គាត់។+ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ប្រសាសន៍​របស់​លោក​តាម​រយៈ​យេរេមា+បាន​ក្លាយ​ជា​ការ​ពិត។ សេចក្ដី​ប្រកាស​នោះ​មាន​ដូច​ត​ទៅ​៖ ២៣ ​«​ស្ដេច​ស៊ីរូស​ជា​ស្ដេច​ស្រុក​ពើស៊ី​បាន​មាន​ប្រសាសន៍​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌​បាន​ប្រគល់​រាជាណាចក្រ​ទាំង​អស់​នៅ​ផែនដី+ មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ ហើយ​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​សង់​វិហារ​មួយ​ជូន​លោក នៅ​ក្រុង​យេរូសាឡិម​ក្នុង​ស្រុក​យូដា។+ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ជា​រាស្ត្រ​របស់​លោក ចូរ​ទៅ​ក្រុង​យេរូសាឡិម​វិញ។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ពួក​គេ›​»។+

  • អែសរ៉ា ៦:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ​«​នៅ​ឆ្នាំ​ទី​១​នៃ​រាជ្យ​ស៊ីរូស ស្ដេច​ស៊ីរូស​បាន​ចេញ​បញ្ជា​ស្ដី​អំពី​វិហារ​របស់​ព្រះ​នៅ​ក្រុង​យេរូសាឡិម​ថា​៖+ ‹ចូរ​សង់​វិហារ​ព្រះ​ឡើង​វិញ ជា​កន្លែង​ដែល​គេ​ជូន​គ្រឿង​បូជា។ ចូរ​ពង្រឹង​គ្រឹះ​វិហារ​ឲ្យ​មាំ ហើយ​វិហារ​នោះ​ត្រូវ​មាន​កម្ពស់​៦០​ហត្ថ* និង​ទទឹង​៦០​ហត្ថ+

  • អេសាយ ៤៥:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ជំរុញ​ចិត្ត​បុរស​ម្នាក់​ដោយ​សេចក្ដី​សុចរិត​របស់​ខ្ញុំ+

      ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ផ្លូវ​ទាំង​អស់​របស់​គាត់​ត្រង់​ភ្លឹង។

      គាត់​ជា​អ្នក​ដែល​នឹង​សង់​ក្រុង​របស់​ខ្ញុំ​ឡើង​វិញ+

      ហើយ​គាត់​នឹង​ដោះ​លែង​រាស្ត្រ​ខ្ញុំ​ឲ្យ​មាន​សេរី​ភាព+​ដោយ​មិន​ទទួល​ប្រាក់​ឬ​សំណូក​អ្វី​ឡើយ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក