-
បណ្ដាស្ដេចទី១ ១៨:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ដូច្នេះ ពួកគេយកគោស្ទាវមួយក្បាលដែលបានត្រូវជ្រើសរើស មករៀបចំ ហើយបានស្រែកហៅឈ្មោះព្រះបាលតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ដោយថា៖ «ឱព្រះបាលអើយ! សូមឆ្លើយមកយើងផង»។ ប៉ុន្តែ គ្មានឮសំឡេងឬចម្លើយឆ្លើយមកវិញសោះ។+ ពួកគេចេះតែលោតជុំវិញទីបូជាដែលពួកគេបានដំឡើង។
-
-
អេសាយ ៣៧:៣៧, ៣៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៧ ដូច្នេះ សានហេរីបជាស្ដេចស្រុកអាស៊ីរីក៏ត្រឡប់ទៅក្រុងនីនីវេវិញ។+ ៣៨ នៅថ្ងៃមួយ កាលគាត់កំពុងក្រាបគោរពព្រះនីសរ៉ូកក្នុងវិហារ កូនរបស់គាត់ឈ្មោះអាត្រាម៉ាលេកនិងសារេសឺ បាននាំគ្នាសម្លាប់គាត់ទៅ។+ រួចមក ពួកគេបានរត់គេចទៅទឹកដីអារ៉ារ៉ាត។+ ក្រោយមក អេសាហាដិន+ជាកូនបានគ្រងរាជ្យបន្ទាប់ពីគាត់។
-
-
យ៉ូណាស ១:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ពួកអ្នកបើកសំពៅភ័យខ្លាចខ្លាំងណាស់ ពួកគេម្នាក់ៗបានស្រែកហៅព្រះរបស់ខ្លួនឲ្យជួយ ហើយក៏បានបោះទំនិញនៅលើសំពៅទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាលជាង។+ ឯយ៉ូណាសវិញ គាត់កំពុងដេកលក់នៅផ្នែកខាងក្នុងសំពៅ។
-