-
អេសេគាល ២១:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ព្រោះពេលស្ដេចស្រុកបាប៊ីឡូនទៅដល់ផ្លូវបំបែក គាត់ទស្សន៍ទាយដោយក្រឡុកបំពង់ព្រួញ ហើយពិនិត្យមើលថ្លើម រួចសុំការណែនាំពីរូបព្រះរបស់គាត់។
-
-
ដានីយ៉ែល ៥:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ បន្ទាប់មក ស្ដេចបានស្រែកឲ្យគេទៅហៅគ្រូទាយ ពួកខាល់ដេ* និងអ្នកចេះហោរាសាស្ត្រក្នុងស្រុកបាប៊ីឡូន ឲ្យចូលមកជួប។+ រួចស្ដេចក៏និយាយទៅកាន់ពួកអ្នកប្រាជ្ញថា៖ «បើអ្នកណាម្នាក់អាចអាននិងបកស្រាយអត្ថន័យអក្សរនៅលើជញ្ជាំងឲ្យខ្ញុំបាន អ្នកនោះនឹងត្រូវបំពាក់ដោយក្រណាត់ពណ៌ស្វាយ និងខ្សែកមាស+ ថែមទាំងទទួលឋានៈជាអ្នកគ្រប់គ្រងទី៣ក្នុងរាជាណាចក្រនេះ»។+
-
-
ការបើកបង្ហាញ ១៨:២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ក៏នឹងលែងមានចង្កៀងភ្លឺក្នុងក្រុងអ្នកទៀត ហើយនឹងលែងមានសំឡេងកូនកំលោះកូនក្រមុំនៅក្នុងក្រុងអ្នកទៀតដែរ ពីព្រោះពួកអ្នកជួញដូរនៅក្នុងក្រុងរបស់អ្នក សុទ្ធតែជាអ្នកមានមុខមានមាត់ធំដុំនៅផែនដី និងពីព្រោះអ្នកបានបំភាន់ប្រជាជាតិទាំងអស់ ដោយការទាក់ទងនឹងពួកវិញ្ញាណអាក្រក់។+
-