-
អេសាយ ៤៤:២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ឱមេឃ*អើយ! ចូរស្រែកឡើងដោយអំណរ
ព្រោះព្រះយេហូវ៉ាបានចាត់វិធានការហើយ!
ឱទីជម្រៅនៃផែនដីអើយ! ចូរស្រែកអបអរ!
ឱភ្នំទាំងឡាយអើយ! ចូរស្រែកហ៊ោឡើង!+
ឱព្រៃព្រឹក្សានិងដើមឈើទាំងឡាយអើយ! ចូរស្រែកអរសប្បាយចុះ!
ព្រោះព្រះយេហូវ៉ាបានលោះយ៉ាកុបហើយ
លោកបានបង្ហាញសិរីរុងរឿងទៅលើអ៊ីស្រាអែល»។+
-
-
អេសាយ ៦១:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ព្រមទាំងថែរក្សាពួកអ្នកដែលទួញយំនឹងក្រុងស៊ីយ៉ូន
ហើយបំពាក់គ្រឿងលម្អនៅលើក្បាល ជំនួសការដាក់ផេះ
និងចាក់ប្រេងនៃសេចក្ដីត្រេកអរ ជំនួសការកើតទុក្ខ
ហើយឲ្យសម្លៀកបំពាក់នៃការសរសើរ ជំនួសការសោកសង្រេង។
ពួកគេនឹងត្រូវហៅថាដើមឈើធំនៃសេចក្ដីសុចរិត
ជាដើមឈើដែលព្រះយេហូវ៉ាបានដាំ ដើម្បីជាសិរីរុងរឿងដល់លោក។+
-