បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៩៣:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩៣ ព្រះ​យេហូវ៉ា​បាន​ទៅ​ជា​ស្ដេច​ហើយ!+

      សិរី​រុង​រឿង​ដ៏​អស្ចារ្យ​របស់​លោក

      ប្រៀប​ដូច​ជា​សម្លៀក​បំពាក់​របស់​លោក

      ហើយ​ឫទ្ធានុភាព​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា

      ប្រៀប​ដូច​ជា​ខ្សែ​ក្រវាត់។

      ផែនដី​បាន​ត្រូវ​បង្កើត​ឡើង​យ៉ាង​រឹង​មាំ

      ហើយ​គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ឡើយ។

  • អេសាយ ៣៣:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​របស់​យើង+

      ព្រះ​យេហូវ៉ា​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង+

      ព្រះ​យេហូវ៉ា​ជា​មហា​ក្សត្រ​របស់​យើង+

      គឺ​លោក​ហើយ​ជា​អ្នក​សង្គ្រោះ​យើង។+

  • មីកា ៤:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ខ្ញុំ​នឹង​ទុក​ឲ្យ​ពួក​អ្នក​ដែល​ដើរ​ខ្ញើច​ៗ​នៅ​សេស​សល់+

      ហើយ​ពួក​អ្នក​ដែល​គេ​និរទេស​ទៅ​កន្លែង​ឆ្ងាយ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​ប្រជា​ជាតិ​ដ៏​ខ្លាំង​ក្លា+

      ហើយ​ខ្ញុំ​ជា​យេហូវ៉ា​នឹង​គ្រប់​គ្រង​ជា​ស្ដេច​លើ​ពួក​គេ​នៅ​ភ្នំ​ស៊ីយ៉ូន

      ចាប់​ពី​ឥឡូវ​នេះ​រហូត​ត​ទៅ។

  • ម៉ាថាយ ២៤:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ+ រួច​ទី​បញ្ចប់​នឹង​មក​ដល់។

  • ការបើកបង្ហាញ ១១:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ពេល​ទេវតា​ទី​៧​ផ្លុំ​ត្រែ​របស់​គាត់+ មាន​សំឡេង​មួយ​ចំនួន​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ*ថា​៖ ​«​រាជាណាចក្រ​នៃ​ពិភព​លោក​នេះ​បាន​ក្លាយ​ទៅ​ជា​រាជាណាចក្រ​នៃ​ម្ចាស់​របស់​យើង+និង​គ្រិស្ត​របស់​លោក+ ហើយ​លោក​នឹង​គ្រប់​គ្រង​ជា​ស្ដេច​ជា​រៀង​រហូត​»។+

  • ការបើកបង្ហាញ ១១:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ហើយ​ជម្រាប​ថា​៖ ​«​យើង​សូម​អរគុណ​ព្រះ​យេហូវ៉ា* ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត និង​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​កាល​ពី​មុន និង​រស់​នៅ​ឥឡូវ​នេះ+ ពី​ព្រោះ​លោក​បាន​ប្រើ​ឫទ្ធានុភាព​មហិមា​របស់​លោក​ដើម្បី​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក