បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៣១:១៦, ១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​មើល! អ្នក​ហៀបនឹង​ស្លាប់​ហើយ។ ក្រោយ​មក បណ្ដា​ជន​នេះ​នឹង​ចាប់​ផ្ដើម​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់* ដោយ​គោរព​បូជា​ដល់​ព្រះ​របស់​ពួក​អ្នក​ស្រុក​ដែល​នៅ​ជុំ​វិញ​ពួក​គេ ជា​ស្រុក​ដែល​ពួក​គេ​នឹង​ចូល​ទៅ​រស់​នៅ​នោះ។+ ពួក​គេ​នឹង​បោះ​បង់​ចោល​ខ្ញុំ+ ហើយ​ថែម​ទាំង​បំពាន​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​គេ​ទៀត​ផង។+ ១៧ នៅ​គ្រា​នោះ ខ្ញុំ​នឹង​បញ្ចេញ​កំហឹង​ទៅ​លើ​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​បោះ​បង់​ចោល​ពួក​គេ+ ព្រម​ទាំង​បែរ​មុខ​ចេញ​ពី​ពួក​គេ+ រហូត​ដល់​ពួក​គេ​ត្រូវ​បំផ្លាញ​ចោល​អស់​ទៅ។ ក្រោយ​ពី​ពួក​គេ​រង​ទុក្ខ​វេទនា​និង​មាន​សេចក្ដី​លំបាក​ជា​ច្រើន+ ពួក​គេ​នឹង​នាំ​គ្នា​និយាយ​ថា​៖ ‹យើង​មាន​សេចក្ដី​វេទនា​បែប​នេះ គឺ​ដោយ​សារ​តែ​ព្រះ​របស់​យើង​មិន​នៅ​ជា​មួយ​នឹង​យើង មែន​ទេ?›។+

  • ការបំភ្លឺច្បាប់ ៣២:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ហេតុ​នេះ លោក​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​បែរ​មុខ​ចេញ​ពី​ពួក​គេ+

      ខ្ញុំ​នឹង​ចាំ​មើល​ថា​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា។

      ពួក​គេ​ជា​ជំនាន់​មនុស្ស​វៀច​វេរ+​ជា​កូន​ចៅ​ដែល​គ្មាន​សេចក្ដី​ស្មោះ​ត្រង់​ទាល់​តែ​សោះ។+

  • អេសាយ ៥៧:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ខ្ញុំ​ខឹង​ជា​ខ្លាំង ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​គាត់ គឺ​គាត់​រក​កម្រៃ​ដោយ​មិន​ទៀង​ត្រង់+

      ដូច្នេះ ខ្ញុំ​បាន​វាយ​គាត់ ហើយ​គេច​មុខ​ពី​គាត់ ព្រោះ​ខ្ញុំ​ខឹង​នឹង​គាត់។

      ប៉ុន្តែ គាត់​នៅ​តែ​ដើរ​ដូច​ជា​មនុស្ស​រឹង​ចចេស​ដដែល+ គឺ​ចេះ​តែ​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន។

  • អេសេគាល ៣៩:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ប្រជា​ជាតិ​នា​នា​នឹង​ដឹង​ថា​ពូជ​ពង្ស​អ៊ីស្រាអែល​បាន​ត្រូវ​នាំ​ទៅ​ធ្វើ​ជា​ឈ្លើយ ព្រោះ​តែ​កំហុស​ឆ្គង​របស់​ខ្លួន និង​ដោយ​សារ​ពួក​គេ​មិន​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ។+ ម្ល៉ោះ​ហើយ ខ្ញុំ​បាន​បែរ​ចេញ​ពី​ពួក​គេ+ រួច​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ+ ហើយ​ពួក​គេ​ទាំង​អស់​បាន​ស្លាប់​ដោយ​ដាវ។

  • មីកា ៣:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ នៅ​គ្រា​នោះ ពួក​គេ​នឹង​ស្រែក​សុំ​ព្រះ​យេហូវ៉ា​ជួយ

      តែ​លោក​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ទេ។

      ពេល​នោះ លោក​នឹង​បែរ​មុខ​ចេញ​ពី​ពួក​គេ+

      ព្រោះ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក