បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ៥:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ព្រោះ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​គឺ​ជា​ពូជ​ពង្ស​អ៊ីស្រាអែល។+

      អ្នក​ស្រុក​យូដា​ធ្លាប់​ជា​ដំណាំ​ដែល​លោក​ពេញ​ចិត្ត។

      លោក​សង្ឃឹម​ថា​មាន​យុត្តិធម៌+ តែ​មើល! មាន​សុទ្ធ​តែ​អយុត្តិធម៌

      លោក​សង្ឃឹម​ថា​មាន​សេចក្ដី​សុចរិត

      តែ​មើល! មាន​សុទ្ធ​តែ​សម្រែក​នៃ​ការ​ឈឺ​ចាប់​វិញ​»។+

  • អេសាយ ៥៩:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ សេចក្ដី​ពិត​បាន​វិនាស​អស់​ទៅ+

      ហើយ​អ្នក​ដែល​បែរ​ចេញ​ពី​សេចក្ដី​អាក្រក់ ត្រូវ​គេ​ប្លន់​ទ្រព្យ​សម្បត្តិ​ទៅ​វិញ។

      ព្រះ​យេហូវ៉ា​បាន​ឃើញ​ការ​នេះ ហើយ​លោក​មិន​ពេញ​ចិត្ត​ឡើយ

      ព្រោះ​គ្មាន​យុត្តិធម៌​ទាល់​តែ​សោះ។+

  • យេរេមា ៥:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ចូរ​ដើរ​តាម​ផ្លូវ​នា​នា​ក្នុង​ក្រុង​យេរូសាឡិម ហើយ​មើល​ជុំវិញ​ឲ្យ​បាន​ហ្មត់​ចត់

      រួច​រក​មើល​នៅ​ទី​ធ្លា​សាធារណៈ

      បើ​អ្នក​អាច​រក​ឃើញ​បុគ្គល​ម្នាក់​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិធម៌+

      ជា​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ត​ស្មោះ​ត្រង់ នោះ​ខ្ញុំ​នឹង​អភ័យ​ទោស​ឲ្យ​ក្រុង​នេះ។

  • អេម៉ុស ៦:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ តើ​សេះ​នឹង​រត់​លើ​គែម​ភ្នំ​ឬ? តើ​គេ​នឹង​យក​គោ​ទៅ​ភ្ជួរ​នៅ​ទី​នោះ​ឬ?

      ព្រោះ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​ទៅ​ជា​ដើម​ពុល

      ហើយ​ធ្វើ​ឲ្យ​ផល​នៃ​សេចក្ដី​សុចរិត​ទៅ​ជា​ដើម​ល្វីង*វិញ។+

  • ហាបាគុក ១:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ច្បាប់​គ្មាន​សុពលភាព

      ហើយ​គ្មាន​អ្នក​ណា​ប្រកាន់​យុត្តិធម៌។

      ព្រោះ​មនុស្ស​ទុច្ចរិត​ព័ទ្ធ​ជុំវិញ​មនុស្ស​សុចរិត

      ហេតុ​នេះ​ហើយ​បាន​ជា​គ្មាន​យុត្តិធម៌​ឡើយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក