-
បណ្ដាស្ដេចទី២ ១៨:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ នៅឆ្នាំទី១៤នៃរាជ្យហេសេគា សានហេរីបស្ដេចស្រុកអាស៊ីរី+ឡើងទៅច្បាំងដណ្ដើមយកបានក្រុងទាំងអស់ដែលមានកំពែងរឹងមាំ ក្នុងស្រុកយូដា។+ ១៤ ដូច្នេះ ហេសេគាជាស្ដេចស្រុកយូដាបានផ្ញើសារទៅស្ដេចស្រុកអាស៊ីរីនៅក្រុងឡាគីសថា៖ «ខ្ញុំធ្វើខុសហើយ។ សូមដកថយចេញពីខ្ញុំទៅ។ អ្វីដែលលោកចង់បាន ខ្ញុំព្រមឲ្យ»។ ស្ដេចស្រុកអាស៊ីរីក៏បង្គាប់ស្ដេចហេសេគា ឲ្យបង់ប្រាក់៣០០ថាលិន* និងមាស៣០ថាលិន។
-
-
អេសាយ ៨:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ហេតុនេះ ព្រះយេហូវ៉ានឹងចាត់ស្ដេចអាស៊ីរី+ដ៏ខ្លាំងក្លា
ព្រមទាំងកងទ័ពដ៏អង់អាចរបស់គាត់ មកច្បាំងនឹងពួកគេ។
ស្ដេចនោះនឹងមកយ៉ាងលឿនដូចជាកម្លាំងទឹកដ៏ធំសម្បើមនៃទន្លេអឺប្រាត
ដែលហូរជន់លិចច្រាំងទាំងអស់
៨ និងហូរកាត់ស្រុកយូដាទាំងមូល។
ស្ដេចនោះប្រៀបដូចជាទឹកជំនន់ដែលហូរកាត់ស្រុកយូដាហើយជន់ឡើងលិចដល់ត្រឹមក+
ឱអេម៉ាញូអែលអើយ!
ដូចបក្សី ស្លាបដ៏ធំរបស់គាត់នឹងគ្របពេញស្រុកអ្នកហើយ»។+
-