២៣ ក្រុងនោះមិនត្រូវការដួងអាទិត្យឬដួងខែបំភ្លឺទេ ពីព្រោះសិរីរុងរឿងរបស់ព្រះបានបំភ្លឺក្រុងនោះ+ ហើយកូនចៀមជាចង្កៀងនៃក្រុងនោះ។+ ២៤ ប្រជាជាតិនានានឹងដើរដោយសារពន្លឺនៃក្រុងនោះ+ ហើយស្ដេចទាំងឡាយនៅផែនដីនឹងនាំសិរីរុងរឿងរបស់ពួកគេចូលទៅក្នុងក្រុងនោះ។