-
អែសរ៉ា ៧:២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ សូមឲ្យព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់យើង ទទួលការសរសើរតម្កើង! គឺលោកហើយដែលបានជំរុញចិត្តស្ដេច ដើម្បីឲ្យវិហាររបស់ព្រះយេហូវ៉ានៅក្រុងយេរូសាឡិមបានស្អាតឡើងវិញ។+
-
-
នេហេមា ២:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ រួចមក ខ្ញុំបានស្នើសុំស្ដេចថា៖ «បើស្ដេចជាម្ចាស់មិនយល់ទាស់ទេ សូមលោកចេញលិខិតសម្រាប់ពួកអភិបាលនៅតំបន់ខាងនាយទន្លេអឺប្រាត+ ដើម្បីឲ្យពួកគេអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរឆ្លងកាត់ទៅដល់ស្រុកយូដាដោយសុវត្ថិភាព។ ៨ បន្ថែមទៅទៀត សូមស្ដេចជាម្ចាស់ចេញលិខិតដល់អេសាភជាអ្នកមើលថែឧទ្យាន*របស់លោក ដើម្បីឲ្យគាត់ផ្ដល់ឈើដល់ខ្ញុំសម្រាប់សង់ទ្វារបន្ទាយ+នៃវិហារ សម្រាប់សង់កំពែងក្រុង+ ហើយសម្រាប់សង់ផ្ទះដែលខ្ញុំត្រូវស្នាក់នៅ»។ ដូច្នេះ ស្ដេចក៏ចេញលិខិតទាំងនោះឲ្យខ្ញុំ+ ព្រោះព្រះរបស់ខ្ញុំបានជួយខ្ញុំ។+
-