បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ២:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ លោក​នឹង​ធ្វើ​ការ​វិនិច្ឆ័យ

      ហើយ​ដោះ​ស្រាយ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ជាតិ​ជា​ច្រើន។

      ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន ដំ​ធ្វើ​ជា​ផាល​នង្គ័ល

      ហើយ​យក​លំពែង ដំ​ធ្វើ​ជា​ដង្កាវ​វិញ។+

      ប្រជា​ជាតិ​មួយ​នឹង​មិន​លើក​ដាវ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ​ទៀត​ឡើយ

      ហើយ​ក៏​មិន​រៀន​ធ្វើ​សង្គ្រាម​ទៀត​ដែរ។+

  • អេសាយ ១១:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៩ ពួក​វា​នឹង​មិន​ធ្វើ​ទុក្ខ+ ឬ​បង្ក​គ្រោះ​ថ្នាក់​អ្វី​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​ឡើយ+

      ព្រោះ​ផែនដី​នឹង​ពេញ​ទៅ​ដោយ​ចំណេះ​របស់​ព្រះ​យេហូវ៉ា

      ដូច​ជា​ទឹក​ពេញ​ពាស​សមុទ្រ​ដែរ។+

  • អេសាយ ៥៤:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ អ្នក​នឹង​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ​ក្នុង​សេចក្ដី​សុចរិត។+

      អ្នក​នឹង​មិន​រង​ការ​ជិះ​ជាន់​ទៀត​ទេ+

      អ្នក​នឹង​មិន​ភ័យ​ខ្លាច​ហើយ​ក៏​មិន​តក់​ស្លុត​ដែរ

      ព្រោះ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នឹង​មិន​មក​ជិត​អ្នក​ទេ។+

  • សាការី ៩:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ ខ្ញុំ​នឹង​តាំង​ជំរំ​ចាំ​យាម​ការ​ពារ​លំនៅ​របស់​ខ្ញុំ+

      ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដើរ​កាត់​ទៅ​មក

      ហើយ​នឹង​លែង​មាន​អ្នក​សង្កត់​សង្កិន*ដើរ​កាត់​ទៀត+

      ព្រោះ​ឥឡូវ​ខ្ញុំ​បាន​ឃើញ​ស្ថានភាព​នេះ*ដោយ​ផ្ទាល់​ភ្នែក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក