បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • លូកា ៤:១៧-២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ដូច្នេះ គេ​បាន​ហុច​រមូរ*របស់​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ទៅ​លោក រួច​លោក​បើក​រមូរ​នោះ ហើយ​រក​កន្លែង​ដែល​ចែង​ថា​៖ ១៨ ​«​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា*សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​លោក​បាន​រើស​តាំង​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ក្រី​ក្រ។ លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​អំពី​ការ​ដោះ​លែង និង​ប្រាប់​អ្នក​ដែល​ងងឹត​ភ្នែក​អំពី​ការ​មើល​ឃើញ​ឡើង​វិញ ហើយ​រំដោះ​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់+ ១៩ ថែម​ទាំង​ផ្សព្វ​ផ្សាយ​អំពី​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា*ពេញ​ចិត្ត​»។+ ២០ លុះ​អាន​ចប់​ហើយ លោក​មូរ​រមូរ​នោះ រួច​ហុច​ឲ្យ​អ្នក​បម្រើ​ការ​សាលា​ប្រជុំ​វិញ។ បន្ទាប់​មក លោក​ក៏​អង្គុយ​ចុះ។ ពេល​នោះ មនុស្ស​ទាំង​អស់​ក្នុង​សាលា​ប្រជុំ​កំពុង​សម្លឹង​មើល​លោក។ ២១ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​បទ​គម្ពីរ​ដែល​អ្នក​ទើប​តែ​ស្ដាប់ បាន​ក្លាយ​ជា​ការ​ពិត​នៅ​ថ្ងៃ​នេះ​»។+

  • លូកា ៧:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ដូច្នេះ លោក​តប​ឆ្លើយ​ទៅ​អ្នក​ទាំង​ពីរ​នោះ​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​យ៉ូហាន​អំពី​អ្វី​ដែល​អ្នក​បាន​ឮ​និង​ឃើញ គឺ​មនុស្ស​ងងឹត​ភ្នែក​កំពុង​មើល​ឃើញ+ មនុស្ស​ខ្វិន​កំពុង​ដើរ មនុស្ស​កើត​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​កំពុង​ស្ដាប់​ឮ+ មនុស្ស​ស្លាប់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​មនុស្ស​ក្រី​ក្រ​កំពុង​ស្ដាប់​ដំណឹង​ល្អ។+

  • សកម្មភាព ២៦:១៧, ១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ខ្ញុំ​នឹង​សង្គ្រោះ​អ្នក​ពី​បណ្ដា​ជន​នេះ និង​ពី​ប្រជា​ជាតិ​នា​នា​ដែល​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ+ ១៨ ដើម្បី​បើក​ភ្នែក​ពួក​គេ+ ហើយ​ឲ្យ​ពួក​គេ​បែរ​ចេញ​ពី​ភាព​ងងឹត+មក​ឯ​ពន្លឺ+ ថែម​ទាំង​ឲ្យ​ចេញ​ពី​អំណាច​របស់​សាថាន*+មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​ពួក​គេ​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង+ ព្រម​ទាំង​ទទួល​មត៌ក​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ដោយ​សារ​មាន​ជំនឿ​លើ​ខ្ញុំ›។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក