៦ ចូរស្វែងរកព្រះយេហូវ៉ា កាលដែលអាចរកលោកឃើញ។+
ចូរហៅរកលោក កាលដែលលោកនៅជិតនៅឡើយ។+
៧ ចូរឲ្យមនុស្សទុច្ចរិតលះចោលផ្លូវរបស់ខ្លួន+
ហើយមនុស្សអាក្រក់លះបង់គំនិតរបស់ខ្លួនទៅ។
ចូរឲ្យគាត់ត្រឡប់មកព្រះយេហូវ៉ា ព្រោះលោកនឹងបង្ហាញសេចក្ដីមេត្តាករុណាចំពោះគាត់+
គឺមកឯព្រះនៃយើង ព្រោះលោកនឹងអភ័យទោសឲ្យជាបរិបូរ។+