បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ២:៣, ៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ ប្រជា​ជាតិ​ជា​ច្រើន​នឹង​នាំ​គ្នា​ឡើង​ទៅ​ហូរហែ ហើយ​និយាយ​ថា​៖

      ​«​ចូរ​មក យើង​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ​យេហូវ៉ា

      គឺ​ទៅ​ឯ​វិហារ​របស់​ព្រះ​នៃ​យ៉ាកុប។+

      លោក​នឹង​បង្រៀន​យើង​អំពី​ផ្លូវ​របស់​លោក ហើយ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ​»។+

      ព្រោះ​ក្រម​ច្បាប់*នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន

      ហើយ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ក៏​នឹង​ចេញ​ពី​ក្រុង​យេរូសាឡិម​ដែរ។+

       ៤ ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ លោក​នឹង​ធ្វើ​ការ​វិនិច្ឆ័យ

      ហើយ​ដោះ​ស្រាយ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ជាតិ​ជា​ច្រើន។

      ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន ដំ​ធ្វើ​ជា​ផាល​នង្គ័ល

      ហើយ​យក​លំពែង ដំ​ធ្វើ​ជា​ដង្កាវ​វិញ។+

      ប្រជា​ជាតិ​មួយ​នឹង​មិន​លើក​ដាវ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ​ទៀត​ឡើយ

      ហើយ​ក៏​មិន​រៀន​ធ្វើ​សង្គ្រាម​ទៀត​ដែរ។+

  • អេសាយ ១១:៦-៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ នៅ​គ្រា​នោះ ឆ្កែ​ចចក​នឹង​នៅ*ជា​មួយ​នឹង​កូន​ចៀម+

      ឯ​ពពែ​ស្ទាវ​នឹង​ដេក​ជា​មួយ​នឹង​ខ្លា​រខិន

      ចំណែក​កូន​គោ​និង​តោ ព្រម​ទាំង​សត្វ​ធាត់​ៗ​នឹង​នៅ​ជា​មួយ​គ្នា*+

      ហើយ​កូន​ក្មេង​នឹង​នាំ​មុខ​ពួក​វា។

       ៧ គោ​ញី​និង​ខ្លា​ឃ្មុំ​នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា ហើយ​កូន​ៗ​វា​នឹង​ដេក​ជា​មួយ​គ្នា​ដែរ។

      តោ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ។+

       ៨ កូន​ដែល​នៅ​បៅ នឹង​លេង​នៅ​ក្បែរ​រន្ធ​ពស់​វែក

      ឯ​កូន​ដែល​លែង​បៅ នឹង​ដាក់​ដៃ​ក្នុង​រូង​ពស់​មាន​ពិស។

       ៩ ពួក​វា​នឹង​មិន​ធ្វើ​ទុក្ខ+ ឬ​បង្ក​គ្រោះ​ថ្នាក់​អ្វី​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​ឡើយ+

      ព្រោះ​ផែនដី​នឹង​ពេញ​ទៅ​ដោយ​ចំណេះ​របស់​ព្រះ​យេហូវ៉ា

      ដូច​ជា​ទឹក​ពេញ​ពាស​សមុទ្រ​ដែរ។+

  • មីកា ៤:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ២ ប្រជា​ជាតិ​ជា​ច្រើន​នឹង​ទៅ​ដោយ​និយាយ​ថា​៖

      ​«​ចូរ​យើង​ឡើង​ទៅ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា គឺ​ទៅ​វិហារ​នៃ​ព្រះ​របស់​យ៉ាកុប។+

      លោក​នឹង​បង្រៀន​យើង​អំពី​ផ្លូវ​របស់​លោក

      ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​លោក​»។

      ព្រោះ​ក្រម​ច្បាប់*នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន

      ហើយ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា នឹង​ចេញ​ពី​ក្រុង​យេរូសាឡិម។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក