-
លូកា ២០:១៧, ១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ប៉ុន្តែ លោកសម្លឹងមើលទៅពួកគេ ហើយមានប្រសាសន៍ថា៖ «បើដូច្នោះ ចុះបទគម្ពីរដែលថា៖ ‹ថ្មដែលអ្នកសាងសង់មិនព្រមយក បានទៅជាថ្មដ៏សំខាន់បំផុត›* តើនោះមានន័យដូចម្ដេច?+ ១៨ អ្នកណាដែលធ្លាក់លើថ្មនេះ អ្នកនោះនឹងបាក់បែកខ្ទេចខ្ទីទៅ+ ហើយបើថ្មនេះធ្លាក់លើអ្នកណា ថ្មនេះនឹងកិនកម្ទេចអ្នកនោះ»។
-
-
រ៉ូម ៩:៣១-៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ ប៉ុន្តែ ទោះជាជនជាតិអ៊ីស្រាអែលបានខំប្រឹងធ្វើតាមច្បាប់នៃសេចក្ដីសុចរិតក៏ដោយ ក៏ពួកគេមិនបានកាន់ខ្ជាប់តាមច្បាប់នោះដែរ។ ៣២ ហេតុអ្វី? ពីព្រោះពួកគេខំឲ្យបានសេចក្ដីសុចរិតតាមរយៈការដែលពួកគេធ្វើ មិនមែនតាមរយៈជំនឿទេ។ ពួកគេបានជំពប់ដួល*នឹង«ថ្មមួយដែលនាំឲ្យជំពប់ដួល»+ ៣៣ ដូចបទគម្ពីរចែងថា៖ «មើល! នៅស៊ីយ៉ូនខ្ញុំនឹងដាក់ថ្មមួយ+ដែលនាំឲ្យជំពប់ដួល និងផ្ទាំងថ្មមួយដែលនាំឲ្យប្រព្រឹត្តល្មើស ប៉ុន្តែអ្នកណាដែលបង្ហាញជំនឿលើលោកនឹងមិនខកចិត្តឡើយ»។+
-
-
ពេត្រុសទី១ ២:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ដូច្នេះ គឺអ្នករាល់គ្នាចាត់ទុកថាលោកថ្លៃវិសេស ពីព្រោះអ្នករាល់គ្នាជាអ្នកជឿ ប៉ុន្តែចំពោះអ្នកមិនជឿវិញ «ថ្មដែលអ្នកសាងសង់មិនព្រមយកនោះ+ បានទៅជាថ្មដ៏សំខាន់បំផុត»*+ ៨ និងជា«ថ្មមួយដែលនាំឲ្យជំពប់ដួល និងផ្ទាំងថ្មមួយដែលនាំឲ្យប្រព្រឹត្តល្មើស»។+ អ្នកទាំងនោះជំពប់ដួល ពីព្រោះពួកគេមិនធ្វើតាមបណ្ដាំរបស់ព្រះ។ ពួកគេត្រូវជួបចុងបញ្ចប់យ៉ាងដូច្នេះ។
-