បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ១៧:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ នៅ​ឆ្នាំ​ទី​៩​ក្នុង​រាជ្យ​ហូស៊ា ស្ដេច​ស្រុក​អាស៊ីរី​ដណ្ដើម​យក​បាន​ក្រុង​សាម៉ារី។+ បន្ទាប់​មក គាត់​បាន​និរទេស​ជន​ជាតិ​អ៊ីស្រាអែល+ទៅ​ស្រុក​អាស៊ីរី ហើយ​បាន​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ហាឡា និង​តំបន់​ហាបោ​ជិត​ទន្លេ​កូសាន+ រួម​ទាំង​ក្រុង​ផ្សេង​ៗ​របស់​ពួក​មេឌី។+

  • អេសាយ ៧:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ ព្រោះ​ក្រុង​ដាម៉ាស់​ជា​រាជធានី​ស្រុក​ស៊ីរី

      ហើយ​រេសិន​គ្រប់​គ្រង​ពី​ក្រុង​ដាម៉ាស់។

      ក្នុង​អំឡុង​ពេល​៦៥​ឆ្នាំ​ប៉ុណ្ណោះ

      ពួក​អេប្រាអ៊ីម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ ហើយ​លែង​ជា​ប្រជា​ជាតិ​ត​ទៅ​ទៀត។+

  • អេសាយ ២៨:១, ២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ វរ​ហើយ! មកុដ*នៃ​ការ​អួត​សម្ញែង​របស់​ពួក​អ្នក​ប្រមឹក​នៅ​អេប្រាអ៊ីម+

      និង​មកុដ​រុង​រឿង​នៃ​ផ្កា​ស្វិត​ស្រពោន

      ជា​មកុដ​នៅ​លើ​ក្រុង​ដែល​ស្ថិត​នៅ​ជ្រលង​មាន​ជី​ជាតិ​ដែល​មាន​ពួក​អ្នក​ប្រមឹក​ស្រា​រស់​នៅ។

       ២ មើល! ព្រះ​យេហូវ៉ា​មាន​បុគ្គល​មួយ​រូប​ដែល​ខ្លាំង​ក្លា​និង​មាន​ឫទ្ធានុភាព។

      អ្នក​នោះ​នឹង​បោះ​ទម្លាក់​វា​ទៅ​ផែនដី

      ដូច​ព្យុះ​ទឹក​កក​ដែល​មាន​ផ្គរ​រន្ទះ ជា​ព្យុះ​នៃ​ការ​បំផ្លាញ

      ដូច​ព្យុះ​សង្ឃរា​បក់​បោក​ដែល​បង្ក​ឲ្យ​មាន​ទឹក​ជំនន់។

  • ហូសេ ៥:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ចំពោះ​អេប្រាអ៊ីម ខ្ញុំ​ប្រៀប​ដូច​ជា​សិង្ហ​ស្ទាវ

      ហើយ​ចំពោះ​ពូជ​ពង្ស​យូដា ខ្ញុំ​ប្រៀប​ដូច​ជា​តោ​ដ៏​ខ្លាំង​ក្លា។

      ខ្ញុំ​ផ្ទាល់​នឹង​ហែក​ពួក​គេ​ជា​ចំណែក​ៗ ហើយ​ចេញ​ទៅ+

      គឺ​ខ្ញុំ​នឹង​ខាំ​ពាំ​ពួក​គេ​យក​ទៅ គ្មាន​នរណា​អាច​សង្គ្រោះ​ពួក​គេ​បាន​ឡើយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក