-
យេរេមា ៤:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ឱខ្លួនខ្ញុំអើយ! ខ្ញុំពិបាកចិត្តខ្លាំងណាស់! ខ្ញុំឈឺចុកចាប់ក្នុងចិត្តជាខ្លាំង។
បេះដូងខ្ញុំលោតញាប់ឥតឈប់។
-
-
យេរេមា ៨:១៨, ១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ខ្ញុំមានទុក្ខព្រួយ មិនចេះស្រាកស្រាន្តទេ ហើយចិត្តខ្ញុំក៏ឈឺចាប់ខ្លាំងដែរ។
១៩ ពីស្រុកឆ្ងាយ មានឮសំឡេងស្រែកសុំជំនួយ
គឺជាសម្រែករបស់កូនស្រីនៃរាស្ត្រខ្ញុំ ដែលថា៖
«តើព្រះយេហូវ៉ាមិននៅក្នុងក្រុងស៊ីយ៉ូនទេឬ?
តើស្ដេចមិននៅក្នុងក្រុងនោះទេឬ?»។
«ហេតុអ្វីពួកគេធ្វើឲ្យខ្ញុំខឹងដោយសាររូបព្រះរបស់ពួកគេ
ជាព្រះដែលឥតបានការរបស់ជនជាតិដទៃ?»។
-
-
យេរេមា ៩:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ឱបើក្បាលខ្ញុំប្រៀបដូចជាក្បាលទឹក
ភ្នែកខ្ញុំប្រៀបដូចជាប្រភពទឹក+
នោះខ្ញុំនឹងយំទាំងយប់ទាំងថ្ងៃ
ចំពោះសាកសពនៃជនរួមជាតិរបស់ខ្ញុំ។
-