បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ១៨:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​ទង្វើ​ទាំង​នោះ​ឡើយ ព្រោះ​ប្រជា​ជាតិ​នា​នា​ដែល​ខ្ញុំ​នឹង​បណ្ដេញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​ទង្វើ​ទាំង​នោះ។+

  • ជំរឿនបណ្ដាជន ៣៥:៣៣, ៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​តែ​ការ​បង្ហូរ​ឈាម​ឡើយ។+ គ្មាន​អ្វី​អាច​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ​ពី​ឈាម​ដែល​បាន​ត្រូវ​កម្ចាយ​នោះ​ទេ លើក​លែង​តែ​តាម​រយៈ​ឈាម​របស់​អ្នក​ដែល​កម្ចាយ​នោះ​ប៉ុណ្ណោះ។+ ៣៤ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​នោះ​ឡើយ។ ព្រោះ​ខ្ញុំ​យេហូវ៉ា ខ្ញុំ​កំពុង​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​អ៊ីស្រាអែល›​»។+

  • ប្រវត្តិហេតុទី២ ៣៣:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ប៉ុន្តែ ម៉ាណាសេ​ចេះ​តែ​នាំ​ឲ្យ​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​បែរ​ចេញ​ពី​ព្រះ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្រៃ​លែង​លើស​ប្រជា​ជាតិ​នា​នា​ដែល​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​គេ​ទៅ​ទៀត។+

  • យេរេមា ៣:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ មាន​គេ​សួរ​ថា​៖ ​«​បើ​ប្ដី​ម្នាក់​លែង​ប្រពន្ធ រួច​នាង​ចេញ​ទៅ​រួម​រស់​ជា​មួយ​នឹង​បុរស​ផ្សេង​ទៀត តើ​ប្ដី​គួរ​ត្រឡប់​ទៅ​រក​នាង​វិញ​ឬ?​»។

      ដោយ​ហេតុ​នេះ ស្រុក​ទាំង​មូល​បាន​ស្មោក​គ្រោក​ហើយ មែន​ទេ?+

      ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​អ្នក​បាន​ប្រព្រឹត្ត​ដូច​ជា​ស្រី​ពេស្យា​ជា​មួយ​នឹង​គូ​ស្នេហ៍​ជា​ច្រើន។+ ដូច្នេះ តើ​អ្នក​គួរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ឬ?​»។

  • យេរេមា ២៣:១០, ១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ព្រោះ​ទឹក​ដី​ទាំង​មូល​ពេញ​ទៅ​ដោយ​មនុស្ស​ផិត​ក្បត់+

      ហើយ​ដោយ​សារ​តែ​ត្រូវ​បណ្ដាសា ស្រុក​ទាំង​មូល​មាន​ទុក្ខ​ព្រួយ+

      ឯ​វាល​ស្មៅ​នៅ​តំបន់​ស្ងាត់​ជ្រងំ ក៏​បាន​ក្រៀម​ស្វិត​ទៅ​អស់​ដែរ។+

      ការ​ប្រព្រឹត្ត​របស់​ពួក​គេ​សុទ្ធ​តែ​អាក្រក់ ហើយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ដោយ​អាង​អំណាច​ខ្លួន។

      ១១ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ទាំង​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​ពួក​សង្ឃ​ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​ក្បត់​ជំនឿ។+

      ខ្ញុំ​ក៏​ឃើញ​អំពើ​ទុច្ចរិត​របស់​ពួក​គេ​នៅ​ក្នុង​វិហារ​ខ្ញុំ​ដែរ​»។+

  • បទទំនួញ ៤:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ នេះ​កើត​ឡើង​ដោយ​សារ​តែ​អំពើ​ខុស​ឆ្គង​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​និង​កំហុស​របស់​ពួក​សង្ឃ+

      ដែល​បាន​សម្លាប់​មនុស្ស​សុចរិត​នៅ​ក្នុង​ក្រុង​នោះ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក