-
ច្បាប់លេវី ២៦:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ឬមិនធ្វើតាមច្បាប់របស់ខ្ញុំ+ ឬមើលងាយក្រឹត្យក្រមរបស់ខ្ញុំ ឬមិនកាន់តាមបញ្ញត្តិទាំងអស់របស់ខ្ញុំ ឬបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំ+ ១៦ នោះខ្ញុំនឹងប្រព្រឹត្តទៅលើអ្នករាល់គ្នាដូចតទៅ៖ ខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាមានទុក្ខ ហើយដាក់ទោសអ្នករាល់គ្នាឲ្យមានជំងឺរបេង គ្រុនក្ដៅខ្លាំង ភ្នែកស្រវាំង និងខ្សោះកម្លាំង។ អ្នករាល់គ្នានឹងសាបព្រោះដោយឥតប្រយោជន៍ ព្រោះពួកសត្រូវនឹងបរិភោគផលនោះ។+
-