-
យ៉ូហាន ៥:២៨, ២៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ កុំឲ្យពាក្យទាំងនេះធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលឡើយ ព្រោះនឹងមានវេលាមកដល់ ដែលអស់អ្នកនៅក្នុងផ្នូរសម្រាប់ជាទីរំលឹក នឹងឮសំឡេងបុត្ររបស់លោក+ ២៩ ហើយចេញមក គឺអស់អ្នកណាដែលបានប្រព្រឹត្តការល្អ អ្នកទាំងនោះនឹងរស់ឡើងវិញ ហើយបានជីវិត ឯអស់អ្នកណាដែលបានប្រព្រឹត្តការអាក្រក់ជាទម្លាប់ អ្នកទាំងនោះនឹងរស់ឡើងវិញ ហើយទទួលការវិនិច្ឆ័យ។+
-
-
យ៉ូហាន ១១:២៤, ២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ម៉ាថានិយាយទៅកាន់លោកថា៖ «ខ្ញុំដឹងថាគាត់នឹងរស់ឡើងវិញ ពេលដែលមនុស្សស្លាប់ត្រូវប្រោសឲ្យរស់ឡើងវិញ+នៅថ្ងៃចុងក្រោយបង្អស់»។ ២៥ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «ការរស់ឡើងវិញនិងការមានជីវិតគឺដោយសារខ្ញុំ។+ អ្នកណាដែលបង្ហាញជំនឿលើខ្ញុំ ទោះជាអ្នកនោះស្លាប់ក៏ដោយ ក៏នឹងរស់ឡើងវិញដែរ។
-
-
ការបើកបង្ហាញ ២០:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំទាំងអ្នកតូចកំពុងឈរនៅមុខបល្ល័ង្ក ហើយរមូរផ្សេងៗបានត្រូវបើកឡើង។ រមូរមួយទៀតក៏បានត្រូវបើកឡើងដែរ គឺរមូរជីវិត។+ ឯមនុស្សស្លាប់បានត្រូវវិនិច្ឆ័យយោងទៅតាមអ្វីដែលបានត្រូវសរសេរក្នុងរមូរទាំងនោះ ស្របតាមការប្រព្រឹត្តរបស់ពួកគេ។+ ១៣ សមុទ្របានប្រគល់មនុស្សស្លាប់នៅក្នុងនោះមកវិញ ហើយសេចក្ដីស្លាប់និងផ្នូរ* ក៏បានប្រគល់មនុស្សស្លាប់នៅក្នុងនោះមកវិញដែរ។ រួចពួកគេបានត្រូវវិនិច្ឆ័យស្របតាមការប្រព្រឹត្តរបស់ពួកគេរៀងៗខ្លួន។+
-