-
អេសាយ ៦០:២១, ២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ឯបណ្ដាជនទាំងអស់របស់អ្នក នឹងសុទ្ធតែជាមនុស្សសុចរិត
ហើយពួកគេនឹងបានស្រុកនេះទុកជាមត៌កជារៀងរហូត។
ពួកគេប្រៀបដូចជាគ្រាប់ពូជដែលខ្ញុំបានដាំ ហើយលូតលាស់ឡើង
ពួកគេជាស្នាដៃរបស់ខ្ញុំ+ ដើម្បីឲ្យខ្ញុំទទួលការសរសើរតម្កើង។+
២២ មនុស្សមួយចំនួនតូចនឹងក្លាយទៅជាមនុស្ស១.០០០នាក់
ហើយពួកអ្នកដែលមានគ្នាតិចនឹងក្លាយទៅជាប្រជាជាតិដ៏ធំនិងខ្លាំងពូកែ។
ខ្ញុំគឺយេហូវ៉ា ខ្ញុំនឹងបញ្ជឿនការនេះឲ្យមកដល់តាមពេលកំណត់»។
-
-
យេរេមា ៣០:១៨, ១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
«មើល! ខ្ញុំនឹងនាំកូនចៅយ៉ាកុបដែលបានជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ។+
ខ្ញុំនឹងបង្ហាញចិត្តអាណិតអាសូរ ហើយរៀបចំលំនៅឲ្យពួកគេម្ដងទៀត។
ក្រុងរបស់ពួកគេ នឹងត្រូវសង់នៅលើភ្នំឡើងវិញ+
ឯវិមានក៏នឹងត្រូវសង់នៅកន្លែងដើមដែរ។
១៩ ពេលនោះ ពួកគេនឹងច្រៀងថ្លែងអំណរគុណ ហើយស្រែកអរសប្បាយ។+
-