បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ២:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ ប្រជា​ជាតិ​ជា​ច្រើន​នឹង​នាំ​គ្នា​ឡើង​ទៅ​ហូរហែ ហើយ​និយាយ​ថា​៖

      ​«​ចូរ​មក យើង​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ​យេហូវ៉ា

      គឺ​ទៅ​ឯ​វិហារ​របស់​ព្រះ​នៃ​យ៉ាកុប។+

      លោក​នឹង​បង្រៀន​យើង​អំពី​ផ្លូវ​របស់​លោក ហើយ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ​»។+

      ព្រោះ​ក្រម​ច្បាប់*នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន

      ហើយ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ក៏​នឹង​ចេញ​ពី​ក្រុង​យេរូសាឡិម​ដែរ។+

  • អេសាយ ២៥:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ នៅ​លើ​ភ្នំ​នេះ+ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​រៀបចំ​ពិធី​ជប់​លៀង​សម្រាប់​មនុស្ស​ទាំង​អស់

      ដែល​មាន​ពេញ​ទៅ​ដោយ​អាហារ​ប្រណីត​ៗ​+

      និង​ពេញ​ទៅ​ដោយ​ខួរ​ឆ្អឹង ថែម​ទាំង​មាន​ស្រា​ទំពាំង​បាយ​ជូរ​ល្អ​ៗ​

      ជា​ស្រា​ដែល​គេ​បាន​សម្រិត​សម្រាំង​យ៉ាង​ពិសេស។

  • អេសាយ ៥២:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥២ ឱ​ស៊ីយ៉ូន​អើយ!+ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង! ចូរ​បំពាក់​ខ្លួន​ដោយ​កម្លាំង​ចុះ!+

      ឱ​យេរូសាឡិម​ជា​ក្រុង​បរិសុទ្ធ​អើយ! ចូរ​ស្លៀក​សម្លៀក​បំពាក់​ដ៏​ស្រស់​ស្អាត​ទៅ!+

      ព្រោះ​នឹង​លែង​មាន​អ្នក​ដែល​មិន​កាត់​ចុង​ស្បែក​និង​អ្នក​ដែល​មិន​ស្អាត​បរិសុទ្ធ​ចូល​មក​ក្នុង​អ្នក​ទៀត​ហើយ។+

  • យេរេមា ៣:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ គ្រា​នោះ ពួក​គេ​នឹង​ហៅ​ក្រុង​យេរូសាឡិម​ថា​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា+ ហើយ​ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​មូល​គ្នា​មក​សរសើរ​នាម​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។+ ពួក​គេ​នឹង​លែង​រឹង​ចចេស ហើយ​ឈប់​ធ្វើ​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន​ទៀត​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក