-
ម៉ាថាយ ១៥:៧-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ មនុស្សលាក់ពុត! គឺត្រូវណាស់ ដែលអេសាយបានប្រកាសទំនាយអំពីអ្នករាល់គ្នាថា៖+ ៨ ‹បណ្ដាជននេះគោរពខ្ញុំតែបបូរមាត់ទេ តែចិត្តរបស់ពួកគេបានឃ្លាតឆ្ងាយពីខ្ញុំ។ ៩ ដូច្នេះ ការដែលពួកគេបន្តគោរពប្រណិប័តន៍ខ្ញុំ គឺឥតប្រយោជន៍ទេ ពីព្រោះសេចក្ដីបង្រៀនរបស់ពួកគេ គឺជាបង្គាប់របស់មនុស្សតែប៉ុណ្ណោះ›»។+
-
-
ម៉ាកុស ៧:៦-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ លោកមានប្រសាសន៍ទៅពួកគេថា៖ «នែ! មនុស្សលាក់ពុត! គឺត្រូវណាស់ ដែលអេសាយបានប្រកាសទំនាយអំពីអ្នករាល់គ្នា ពេលគាត់សរសេរថា៖ ‹បណ្ដាជននេះគោរពខ្ញុំតែបបូរមាត់ទេ តែចិត្តរបស់ពួកគេបានឃ្លាតឆ្ងាយពីខ្ញុំ។+ ៧ គឺជាការឥតប្រយោជន៍ទេ ដែលពួកគេបន្តគោរពប្រណិប័តន៍ខ្ញុំ ពីព្រោះសេចក្ដីបង្រៀនរបស់ពួកគេគ្រាន់តែជាបង្គាប់របស់មនុស្សប៉ុណ្ណោះ›។+ ៨ អ្នករាល់គ្នាលះចោលបញ្ញត្ដិរបស់ព្រះ ហើយកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។+
-