បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៤៥:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ព្រះ​ជា​បល្ល័ង្ក​របស់​អ្នក​ជា​រៀង​រហូត​ត​ទៅ+

      ដំបង​រាជ្យ​នៃ​រាជាណាចក្រ​របស់​អ្នក ជា​ដំបង​រាជ្យ​នៃ​សេចក្ដី​ទៀង​ត្រង់។*+

  • ចម្រៀងសរសើរព្រះ ៧២:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧២ ឱ​ព្រះ​អើយ សូម​ជួយ​ស្ដេច​ឲ្យ​កាត់​ក្ដី​ស្រប​តាមសេចក្ដី​វិនិច្ឆ័យ​របស់​លោក

      សូម​លោក​ឲ្យ​ស្ដេច*មាន​សេចក្ដី​សុចរិត​ដូច​លោក​ដែរ។+

  • អេសាយ ៩:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ចាប់​ពី​ពេល​នោះ​ទៅ អំណាច​គ្រប់​គ្រង​របស់​គាត់​នឹង​ថ្កុំ​ថ្កើង​ជា​រៀង​រហូត

      ហើយ​នៅ​លើ​បល្ល័ង្ក​ដាវីឌ+និង​រាជាណាចក្រ​របស់​គាត់

      នឹង​មាន​សេចក្ដី​សុខ​សាន្ត​ជា​និច្ច។+

      ដោយ​សេចក្ដី​សុចរិត+យុត្តិធម៌+

      អំណាច​គ្រប់​គ្រង​របស់​គាត់​នឹង​រឹង​មាំ​ឡើង+

      ហើយ​នៅ​ស្ថិត​ស្ថេរ​ជា​ដរាប។

      ដោយ​ចិត្ត​ខ្នះ​ខ្នែង ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង។

  • អេសាយ ១១:៤, ៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ គាត់​នឹង​វិនិច្ឆ័យ​ជន​តូច​ទាប​ដោយ​យុត្តិធម៌*

      គាត់​នឹង​កែ​តម្រង់​បណ្ដា​ជន​ដោយ​សេចក្ដី​សុចរិត ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​នៅ​ផែនដី​ដែល​មាន​ចិត្ត​សុភាព។

      គាត់​នឹង​វាយ​ផែនដី​នឹង​ដំបង​ដែល​ចេញ​ពី​មាត់​គាត់+

      ហើយ​គាត់​នឹង​ប្រហារ​ជន​ទុច្ចរិត​ដោយ​ខ្យល់​ដង្ហើម​ពី​បបូរ​មាត់​គាត់។+

       ៥ គាត់​នឹង​ក្រវាត់​សេចក្ដី​សុចរិត​នៅ​ចង្កេះ

      ហើយ​ក្រវាត់​សេចក្ដី​ស្មោះ​ត្រង់​នៅ​ត្រគាក។+

  • យេរេមា ២៣:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ពន្លក*មួយ​ដ៏​សុចរិត​ដុះ​ចេញ​ពី​ពូជ​ពង្ស​ដាវីឌ+ ហើយ​គាត់​នឹង​គ្រប់​គ្រង​ជា​ស្ដេច+នៅ​ក្នុង​ស្រុក ដោយ​ការ​យល់​ធ្លុះ​ជ្រៅ​និង​ដោយ​សុចរិត​យុត្តិធម៌។+

  • សាការី ៩:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៩ ឱ​កូន​ស្រី​នៃ​ស៊ីយ៉ូន*អើយ ចូរ​រីករាយ​ត្រេក​អរ​ឲ្យ​ខ្លាំង​ឡើង

      ឱ​កូន​ស្រី​ក្រុង​យេរូសាឡិម*អើយ ចូរ​ស្រែក​ហ៊ោ​សាទរ​នឹង​ជ័យ​ជម្នះ។

      មើល! ស្ដេច​របស់​អ្នក​កំពុង​មក​ឯ​អ្នក​ហើយ។+

      លោក​ជា​ស្ដេច​សុចរិត ទាំង​នាំ​សេចក្ដី​សង្គ្រោះ*មក​ផង

      លោក​រាប​ទាប+ ហើយ​កំពុង​ជិះ​លើ​សត្វ​លា

      គឺ​អង្គុយ​លើ​ខ្នង​លា​ស្ទាវ*ជា​កូន​របស់​លា​ញី។+

  • ហេប្រឺ ១:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ អ្នក​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​បាន​ស្អប់​ការ​ប្រឆាំង​ច្បាប់។ ហេតុ​នេះ ព្រះ​ដែល​ជា​ព្រះរបស់អ្នក បានរើស​តាំង​អ្នក+ដោយ​ចាក់​ប្រេង​នៃ​អំណរ​ឲ្យ​អ្នក​ច្រើន​ជាង​ស្ដេច​ឯ​ទៀត​»​*+

  • ការបើកបង្ហាញ ១៩:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ខ្ញុំ​ឃើញ​មេឃ​បើក​ចំហ ហើយ​មើល! មាន​សេះ​សម្បុរ​ស។+ លោក​ដែល​អង្គុយ​លើ​សេះ​នោះ មាន​នាម​ថា​ស្មោះ​ត្រង់+និង​ពិត​ត្រង់+ ហើយ​លោក​វិនិច្ឆ័យ​និង​ធ្វើ​សង្គ្រាម​ដោយ​សុចរិត​យុត្តិធម៌។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក