-
ការបំភ្លឺច្បាប់ ៤:២៥, ២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ «បើកាលណាអ្នករាល់គ្នារស់បានយូរអង្វែងនៅក្នុងស្រុកនោះរហូតដល់មានកូនចៅ តែក្រោយមកបែរជាប្រព្រឹត្តអាក្រក់ដែលនាំឲ្យខ្លួនអន្តរាយ ដោយធ្វើរូបឆ្លាក់ណាមួយ+ ហើយប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាមិនពេញចិត្ត ដែលបណ្ដាលឲ្យលោកខឹង+ ២៦ នោះខ្ញុំយកមេឃនិងដីធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសទៅយ៉ាងឆាប់ ពីទឹកដីដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ៉ូដាន់ចូលទៅចាប់យកនោះ។ អ្នករាល់គ្នានឹងមិនរស់នៅលើទឹកដីនោះយូរអង្វែងទេ តែនឹងត្រូវបំផ្លាញសាបសូន្យទៅ។+
-
-
អេសេគាល ២០:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «‹«ប៉ុន្តែ ពួកគេបានបះបោរប្រឆាំងនឹងខ្ញុំ ហើយមិនព្រមស្ដាប់ខ្ញុំទេ។ ពួកគេមិនបានបោះចោលរបស់ដែលគួរឲ្យស្អប់ខ្ពើមចេញពីមុខពួកគេឡើយ ហើយថែមទាំងមិនបោះចោលរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកអេហ្ស៊ីបទៀតផង។+ ដូច្នេះ ខ្ញុំស្បថថាខ្ញុំបញ្ចេញកំហឹងដ៏ខ្លាំងក្រៃលែងទៅលើពួកគេនៅស្រុកអេហ្ស៊ីប។
-