បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យ៉ូស្វេ ១០:២៩, ៣០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ បន្ទាប់​មក យ៉ូស្វេ​និង​កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ចេញ​ពី​ក្រុង​ម៉ាកេដា​ទៅ​ក្រុង​លិបណា ហើយ​ធ្វើ​សង្គ្រាម​នឹង​អ្នក​ក្រុង​នោះ។+ ៣០ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រគល់​ក្រុង​លិបណា​និង​ស្ដេច​ក្រុង​នោះ+ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ៊ីស្រាអែល​ដែរ។ ពួក​គេ​បាន​វាយ​ប្រហារ​ក្រុង​នោះ និង​សម្លាប់​មនុស្ស​ទាំង​អស់​ក្នុង​ក្រុង​នោះ មិន​ទុក​អ្នក​ណា​ម្នាក់​ឲ្យ​នៅ​រស់​ឡើយ។ ពួក​គេ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​លិបណា ដូច​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​យេរីខូ​ដែរ។+

  • បណ្ដាស្ដេចទី២ ៨:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ប៉ុន្តែ ពួក​អេដំ​នៅ​តែ​បះ​បោរ​ប្រឆាំង​នឹង​ពួក​យូដា​រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លិបណា+ក៏​បាន​បះ​បោរ​ប្រឆាំង​ដែរ។

  • បណ្ដាស្ដេចទី២ ១៩:៨-១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ក្រោយ​មក រ៉ាបសាកេ​បាន​ឮ​ដំណឹង​ថា​ស្ដេច​ស្រុក​អាស៊ីរី​បាន​ដក​ថយ​ចេញ​ពី​ក្រុង​ឡាគីស។+ គាត់​ក៏​ត្រឡប់​ទៅ​ជួប​ស្ដេច​របស់​គាត់​វិញ ហើយ​ឃើញ​ស្ដេច​កំពុង​ច្បាំង​នឹង​ក្រុង​លិបណា។+ ៩ លំដាប់​នោះ មាន​គេ​នាំ​ដំណឹង​មក​ប្រាប់​ស្ដេច​ស្រុក​អាស៊ីរី​ថា​៖ ​«​ទៀហាកា​ជា​ស្ដេច​ស្រុក​អេត្យូពី​បាន​មក​ច្បាំង​នឹង​លោក​ហើយ​»។ ដូច្នេះ គាត់​ក៏​ចាត់​ពួក​អ្នក​នាំ​សារ+ឲ្យ​ទៅ​ជួប​ហេសេគា​ម្ដង​ទៀត ហើយ​ប្រាប់​គាត់​ថា​៖ ១០ ​«​អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា​ថា​៖ ‹កុំ​ឲ្យ​ព្រះ​របស់​អ្នក ដែល​អ្នក​ទុក​ចិត្ត បញ្ឆោត​អ្នក ដោយ​ធានា​ថា​៖ ​«​ក្រុង​យេរូសាឡិម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី​ឡើយ​»។+ ១១ មើល! អ្នក​បាន​ដឹង​ថា​បណ្ដា​ស្ដេច​ស្រុក​អាស៊ីរី​បាន​បំផ្លាញ​ស្រុក​ទាំង​ប៉ុន្មាន​រួច​ទៅ​ហើយ។+ តើ​អ្នក​ស្មានថា​អ្នក​នឹង​រួច​ខ្លួន​ឬ? ១២ ឯ​ប្រជា​ជាតិ​នា​នា​ដែល​បុព្វ​បុរស​ខ្ញុំ​បាន​បំផ្លាញ​ចោល​នោះ តើ​ព្រះ​របស់​ពួក​គេ​អាច​សង្គ្រោះ​ពួក​គេ​បាន​ឬ? ចុះ​ពួក​កូសាន ពួក​ហារ៉ាន+ និង​ពួក​រេសែភ តើ​ឥឡូវ​នៅ​ឯ​ណា? ឯ​ពួក​អេដែន​ដែល​រស់​នៅ​តំបន់​ថេលអាសសា​វិញ តើ​ពួក​គេ​នៅ​ឯ​ណា? ១៣ តើ​ស្ដេច​នៃ​ក្រុង​ហាម៉ាត ក្រុង​អើផាត និង​ក្រុង​សេផាវែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា នៅ​ឯ​ណា?›​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក