-
បណ្ដាស្ដេចទី២ ១៧:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ គ្រានោះ ស្ដេចស្រុកអាស៊ីរីបានចូលមកឈ្លានពានទឹកដីអ៊ីស្រាអែលទាំងមូល ហើយទៅឡោមព័ទ្ធក្រុងសាម៉ារីអស់រយៈពេលបីឆ្នាំ។ ៦ នៅឆ្នាំទី៩ក្នុងរាជ្យហូស៊ា ស្ដេចស្រុកអាស៊ីរីដណ្ដើមយកបានក្រុងសាម៉ារី។+ បន្ទាប់មក គាត់បាននិរទេសជនជាតិអ៊ីស្រាអែល+ទៅស្រុកអាស៊ីរី ហើយបានឲ្យពួកគេរស់នៅក្នុងតំបន់ហាឡា និងតំបន់ហាបោជិតទន្លេកូសាន+ រួមទាំងក្រុងផ្សេងៗរបស់ពួកមេឌី។+
-
-
អេសាយ ១០:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ដូច្នេះ ខ្ញុំនឹងធ្វើទៅលើក្រុងយេរូសាឡិមនិងរូបព្រះក្នុងក្រុងនោះ
ដូចខ្ញុំបានធ្វើទៅលើក្រុងសាម៉ារីនិងបណ្ដាព្រះឥតបានការរបស់ពួកគេដូច្នោះដែរ!›។+
-