បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ១៩:១៤-១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ហេសេគា​ក៏​ទទួល​សំបុត្រ​ពី​ដៃ​របស់​ពួក​អ្នក​នាំ​សារ រួច​យក​មក​អាន។ រួច​មក ហេសេគា​បាន​ឡើង​ទៅ​វិហារ​ព្រះ​យេហូវ៉ា ហើយ​លា​សំបុត្រ​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ១៥ បន្ទាប់​មក ហេសេគា​ក៏​អធិដ្ឋាន+នៅ​មុខ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ លោក​ជា​ព្រះ​ដែល​អង្គុយ​លើ​បល្ល័ង្ក​លើ*បណ្ដា​ចេរូប៊ីន+ គឺ​លោក​តែ​មួយ​ប៉ុណ្ណោះ ជា​ព្រះ​ពិត​លើ​រាជាណាចក្រ​ទាំង​អស់​នៅ​ផែនដី។+ លោក​បាន​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី។ ១៦ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​មើល​ផង។+ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ផង។+ សូម​ស្ដាប់​ពាក្យ​ប្រមាថ​របស់​សានហេរីប ជា​ពាក្យ​មើល​ងាយ​ដល់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ។ ១៧ ឱ​ព្រះ​យេហូវ៉ា​អើយ! បណ្ដា​ស្ដេច​ស្រុក​អាស៊ីរី​ពិត​ជា​បាន​បំផ្លាញ​ប្រជាជាតិ​នា​នា​និង​ទឹក​ដី​របស់​ពួក​គេ​មែន។+ ១៨ ពួក​គេ​ក៏​បាន​ដុត​បំផ្លាញ​ព្រះ​របស់​ប្រជាជាតិ​ទាំង​នោះ​ដែរ ព្រោះ​ព្រះ​ទាំង​នោះ គឺ​ធ្វើ​ពី​ឈើ​ពី​ថ្ម ជា​ស្នា​ដៃ​របស់​មនុស្ស+ មិន​មែន​ជា​ព្រះ​ពិត​ទេ។+ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​អាច​បំផ្លាញ​ចោល​បាន។ ១៩ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ពី​កណ្ដាប់​ដៃ​របស់​សានហេរីប​ផង ដើម្បី​ឲ្យ​គ្រប់​ប្រជា​ជាតិ​នៅ​ផែនដី​បាន​ដឹង​ថា​មាន​តែ​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ ជា​ព្រះ​ពិត​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក