-
បណ្ដាស្ដេចទី២ ១៩:៣៥-៣៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៥ នៅយប់នោះ ទេវតាមួយរូបរបស់ព្រះយេហូវ៉ាបានចេញទៅសម្លាប់ទ័ពអាស៊ីរីក្នុងជំរំអស់ចំនួន១៨៥.០០០នាក់។+ លុះព្រលឹមឡើង គេឃើញមានសុទ្ធតែសាកសពទាំងអស់។+ ៣៦ ដូច្នេះ សានហេរីបជាស្ដេចស្រុកអាស៊ីរីក៏ត្រឡប់ទៅក្រុងនីនីវេវិញ។+ ៣៧ នៅថ្ងៃមួយ កាលគាត់កំពុងក្រាបគោរពព្រះនីសរ៉ូកក្នុងវិហារ កូនរបស់គាត់ឈ្មោះអាត្រាម៉ាលេកនិងសារេសឺ បាននាំគ្នាសម្លាប់គាត់ទៅ។+ រួចមក ពួកគេបានរត់គេចទៅទឹកដីអារ៉ារ៉ាត។+ ក្រោយមក អេសាហាដិន+ជាកូនបានគ្រងរាជ្យបន្ទាប់ពីគាត់។
-
-
ប្រវត្តិហេតុទី២ ៣២:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ បន្ទាប់មក ព្រះយេហូវ៉ាបានចាត់ទេវតាមួយរូបឲ្យទៅប្រហារពួកទាហានខ្លាំងពូកែ+របស់ស្ដេចស្រុកអាស៊ីរីទាំងអស់ ទាំងមេទ័ព ទាំងមេកង។ ការនេះនាំឲ្យស្ដេចនោះត្រឡប់ទៅស្រុករបស់ខ្លួនវិញដោយអាម៉ាស់មុខ។ ក្រោយមក មានថ្ងៃមួយគាត់បានចូលទៅវិហារនៃព្រះរបស់គាត់ ពេលនោះកូនប្រុសខ្លះរបស់គាត់បានសម្លាប់គាត់ចោលទៅ។+
-