បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ១:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ពួក​អ្នក​គ្រប់​គ្រង​របស់​អ្នក​រាល់​គ្នា​ជា​មនុស្ស​រឹង​ចចេស ហើយ​ចូល​ដៃ​ជា​មួយ​នឹង​ពួក​ចោរ។+

      ពួក​គេ​ម្នាក់​ៗ​ស្រឡាញ់​ប្រាក់​សំណូក ហើយ​ដេញ​តាម​អំណោយ។+

      ពួក​គេ​មិន​ជួយ​រក​យុត្តិធម៌​ឲ្យ​កូន​កំព្រា​ទេ ហើយ​ក៏​មិន​ព្រម​ទទួល​រឿង​ក្ដី​របស់​ស្ត្រី​មេម៉ាយ​ដែរ។+

  • យេរេមា ៥:២៦-២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ព្រោះ​មាន​មនុស្ស​ទុច្ចរិត​ក្នុង​ចំណោម​រាស្ត្រ​ខ្ញុំ។

      ពួក​គេ​ចេះ​តែ​រំពៃ​មើល ដូច​ជា​នាយ​ព្រាន​លប​ចាំ​ចាប់​សត្វ​ស្លាប។

      ពួក​គេ​រាយ​អន្ទាក់​ដើម្បី​ចាប់​មនុស្ស។

      ២៧ ដូច​ទ្រុង​ដែល​មាន​ពេញ​ដោយ​សត្វ​ស្លាប

      នោះ​ផ្ទះ​របស់​ពួក​គេ​ក៏​ពេញ​ទៅ​ដោយ​ការ​បោក​បញ្ឆោត​ដែរ។+

      ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មាន​អំណាច​និង​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ។

      ២៨ ពួក​គេ​ឡើង​សាច់ ហើយ​ធាត់​រលោង

      ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ក្រៃ​លែង។

      ដើម្បី​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន ពួក​គេ​មិន​ជួយ​រក​យុត្តិធម៌​ឲ្យ​កូន​កំព្រា​ទេ+

      ហើយ​ក៏​មិន​កាត់​ក្ដី​ដោយ​យុត្តិធម៌​ឲ្យ​ជន​ក្រី​ក្រ​ដែរ›​»។+

  • មីកា ២:១, ២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ​«​វេទនា​ហើយ ពួក​អ្នក​ដែល​រៀប​គម្រោង​អាក្រក់

      គឺ​ពួក​អ្នក​ដែល​ដេក​គិត​រក​ឧបាយ​កល!

      លុះ​ព្រឹក​ឡើង ពួក​គេ​ធ្វើ​តាម​គម្រោង​ការ​នោះ

      ព្រោះ​ពួក​គេ​មាន​អំណាច​ក្នុង​ដៃ​ហើយ។+

       ២ ពួក​គេ​ចង់​បាន​ស្រែ​ចម្ការ​អ្នក​ឯ​ទៀត ហើយ​ចាប់​យក​ស្រែ​ចម្ការ​ទាំង​នោះ។+

      ពួក​គេ​ថែម​ទាំង​ចង់​បាន​ផ្ទះ​សម្បែង​អ្នក​ឯ​ទៀត ហើយ​ក៏​រឹប​អូស​យក។

      ពួក​គេ​យក​ផ្ទះ​និង​មត៌ក​របស់​អ្នក​ដទៃ ដោយ​ការ​បោក​ប្រាស់។+

  • មីកា ៦:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ តើ​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់​នៅ​តែ​មាន​ទ្រព្យ​ដែល​មក​ពី​អំពើ​ទុច្ចរិត

      ហើយ​នៅ​តែ​មាន​រង្វាល់* មិន​ត្រឹម​ត្រូវ​ដែល​ព្រះ​ស្អប់​ខ្ពើម​ឬ?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក