បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១៨:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ព្រោះ​ខ្ញុំ​បាន​ជ្រើស​រើស*អាប្រាហាំ ដើម្បី​គាត់​អាច​បង្គាប់​ក្រុម​គ្រួសារ​និង​កូន​ចៅ​របស់​គាត់​ជំនាន់​ក្រោយ ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត​និង​យុត្តិធម៌។+ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​សម្រេច​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​សន្យា​ជា​មួយ​នឹង​អាប្រាហាំ​»។

  • ការបំភ្លឺច្បាប់ ៤:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ​«​អ្នក​រាល់​គ្នា​ត្រូវ​ប្រុង​ប្រយ័ត្ន​និង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិត​ដល់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ភ្លេច​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ ហើយ​ដើម្បី​ឲ្យ​អ្វី​ទាំង​នោះ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​អស់​មួយ​ជីវិត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​បង្ហាត់​បង្រៀន​អ្វី​ទាំង​នេះ​ដល់​កូន​ចៅ​របស់​ខ្លួន​ផង​ដែរ។+

  • យ៉ូស្វេ ៤:២១-២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ រួច​មក គាត់​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ​«​នៅ​ថ្ងៃ​មុខ បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា​៖ ‹តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច?›+ ២២ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ពន្យល់​ថា​៖ ‹ជន​ជាតិ​អ៊ីស្រាអែល​បាន​ដើរ​ឆ្លង​លើ​ដី​ស្ងួត​ក្នុង​ទន្លេ​យ៉ូដាន់+ ២៣ ពេល​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ទន្លេ​យ៉ូដាន់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​គេ រហូត​ដល់​ពួក​គេ​ឆ្លង​ផុត​ទន្លេ​នោះ ដូច​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​សមុទ្រក្រហម​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​យើង រហូត​ដល់​ពួក​យើង​ឆ្លង​ផុត​ដែរ។+ ២៤ ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដឹង​ថា លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​ណាស់+ និង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ›​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក