-
យេរេមា ៤:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ព្រះយេហូវ៉ាប្រកាសថា៖ «ឱអ៊ីស្រាអែលអើយ! បើអ្នកត្រឡប់មកឯខ្ញុំ ហើយបែរមករកខ្ញុំវិញ
ព្រមទាំងបំបាត់ចោលរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមចេញពីមុខខ្ញុំ
នោះអ្នកនឹងមិនបាច់ដើរសាត់ព្រាត់ទៀតទេ។+
-
-
អេសេគាល ៣៣:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ចូរប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានប្រកាសថា៖ «ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាខ្ញុំមិនត្រេកអរទេ ពេលឃើញមនុស្សទុច្ចរិតស្លាប់។+ ប៉ុន្តែ ខ្ញុំពេញចិត្តណាស់ពេលឃើញមនុស្សទុច្ចរិតកែខ្លួន+ហើយបន្តរស់រានមានជីវិត។+ ឱពូជពង្សអ៊ីស្រាអែលអើយ! ចូរលះចោលការប្រព្រឹត្តអាក្រក់+ ហើយកែប្រែចិត្តគំនិតសាជាថ្មីវិញ។ តើអ្នករាល់គ្នាចង់ស្លាប់ធ្វើអ្វី?»›។+
-
-
ហូសេ ១៤:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ «ឱអ៊ីស្រាអែលអើយ! ចូរត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ+
ព្រោះអ្នកបានដួលដោយសារតែកំហុសឆ្គងរបស់ខ្លួន។
-