-
ការបំភ្លឺច្បាប់ ២៩:២៦, ២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ពួកគេបានទៅបម្រើដល់ព្រះឯទៀត ហើយក្រាបគោរពដល់ព្រះទាំងនោះវិញ ជាព្រះដែលពួកគេមិនដែលស្គាល់ពីមុនមកទេ។ លោកបានហាមពួកគេមិនឲ្យគោរពបូជាព្រះទាំងនោះជាដាច់ខាត។+ ២៧ ម្ល៉ោះហើយ ព្រះយេហូវ៉ាបានខឹងជាខ្លាំង ហើយលោកនាំឲ្យមានបណ្ដាសាគ្រប់យ៉ាងទៅលើស្រុកនោះ ដូចដែលបានត្រូវកត់ទុកក្នុងសៀវភៅនេះ។+
-
-
យ៉ូស្វេ ២៣:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ បើព្រះយេហូវ៉ាធ្វើឲ្យសេចក្ដីសន្យាដ៏ប្រសើរទាំងអស់ ដែលលោកបានមានប្រសាសន៍កើតឡើងដល់អ្នករាល់គ្នាបាន+ ព្រះយេហូវ៉ាក៏នឹងធ្វើឲ្យកើតមានទុក្ខវេទនាមកលើអ្នករាល់គ្នាដូចលោកបានសន្យាដែរ ហើយបំផ្លាញអ្នករាល់គ្នាចេញពីទឹកដីដ៏ល្អដែលព្រះយេហូវ៉ាបានឲ្យដល់អ្នករាល់គ្នា។+ ១៦ បើអ្នករាល់គ្នាបំពានលើកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាបានបង្គាប់អ្នករាល់គ្នាឲ្យធ្វើតាម ហើយទៅបម្រើនិងលំឱនកាយគោរពព្រះដទៃ នោះព្រះយេហូវ៉ានឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង+ ហើយអ្នករាល់គ្នានឹងវិនាសសូន្យទៅយ៉ាងឆាប់ពីទឹកដីដ៏ល្អដែលលោកបានឲ្យដល់អ្នករាល់គ្នា»។+
-