៣ «អស់រយៈពេល២៣ឆ្នាំហើយ តាំងពីឆ្នាំទី១៣នៃរាជ្យយ៉ូសៀស+ជាកូនអេម៉ុនដែលជាស្ដេចស្រុកយូដា រហូតមកដល់សព្វថ្ងៃនេះ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំ ហើយខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាម្ដងហើយម្ដងទៀត តែអ្នករាល់គ្នាមិនព្រមស្ដាប់ទេ។+