បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២៥:៤-៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ នៅ​ថ្ងៃ​នោះ ទ័ព​ខាល់ដេ​បាន​ទម្លាយ​កំពែង​ក្រុង។+ កាល​ដែល​ទ័ព​ខាល់ដេ​កំពុង​ឡោម​ព័ទ្ធ​ក្រុង ស្ដេច​យូដា​និង​ទ័ព​យូដា​ទាំង​អស់​បាន​រត់​ចេញ​ទាំង​យប់ តាម​ខ្លោង​ទ្វារ​ដែល​មាន​កំពែង​ពីរ​ជាន់ ជិត​សួន​ច្បារ​ស្ដេច ទៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។+ ៥ ប៉ុន្តែ ទ័ព​ខាល់ដេ​បាន​ដេញ​តាម​ស្ដេច​យូដា​ទាន់​នៅ​ត្រង់​វាល​ក្រុង​យេរីខូ រួច​កង​ទ័ព​របស់​គាត់​ក៏​រត់​ខ្ចាត់​ខ្ចាយ​អស់​ទៅ។ ៦ បន្ទាប់​មក ពួក​គេ​បាន​ចាប់​ស្ដេច​យូដា+ ហើយ​នាំ​គាត់​ទៅ​ជួប​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​ក្រុង​រីបឡា រួច​បាន​កាត់​ទោស​គាត់​នៅ​ទី​នោះ។ ៧ ពួក​គេ​បាន​សម្លាប់​កូន​ៗ​របស់​គាត់​នៅ​ចំពោះ​មុខ​គាត់។ បន្ទាប់​មក ស្ដេច​នេប៊ូក្នេសា​បាន​ចាក់​ភ្នែក​គាត់​ឲ្យ​ខ្វាក់ រួច​ដាក់​ខ្នោះ​ស្ពាន់ ហើយ​ក៏​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន។+

  • យេរេមា ៥២:៧-១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ទី​បំផុត ទ័ព​ខាល់ដេ​បាន​ទម្លាយ​កំពែង​ក្រុង។ កាល​ដែល​ទ័ព​ខាល់ដេ​កំពុង​ឡោម​ព័ទ្ធ​ក្រុង ស្ដេច​យូដា​និង​ទ័ព​យូដា​ទាំង​អស់​បាន​រត់​ចេញ​ទាំង​យប់​តាម​ខ្លោង​ទ្វារ​ដែល​មាន​កំពែង​ពីរ​ជាន់ ជិត​សួន​ច្បារ​ស្ដេច ទៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។+ ៨ ប៉ុន្តែ ទ័ព​ខាល់ដេ​បាន​ដេញ​តាម​ស្ដេច+ស្រុក​យូដា​ទាន់​នៅ​ត្រង់​វាល​ក្រុង​យេរីខូ រួច​កង​ទ័ព​របស់​គាត់​ក៏​រត់​ខ្ចាត់​ខ្ចាយ​អស់​ទៅ។ ៩ បន្ទាប់​មក ពួក​គេ​បាន​ចាប់​ស្ដេច​ស្រុក​យូដា ហើយ​នាំ​គាត់​ទៅ​ជួប​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​ក្រុង​រីបឡា​ក្នុង​ទឹក​ដី​ហាម៉ាត រួច​បាន​កាត់​ទោស​គាត់​នៅ​ទី​នោះ។ ១០ ស្ដេច​ស្រុក​បាប៊ីឡូន​បាន​សម្លាប់​កូន​ៗ​របស់​សេដេគា​នៅ​ចំពោះ​មុខ​គាត់។ បន្ទាប់​មក ស្ដេច​នោះ​ក៏​បាន​សម្លាប់​ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់​ក្នុង​ស្រុក​យូដា​នៅ​ក្រុង​រីបឡា​ដែរ។ ១១ ក្រោយ​នោះ ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ចាក់​ភ្នែក​សេដេគា​ឲ្យ​ខ្វាក់+ និង​ដាក់​ខ្នោះ​ស្ពាន់ ហើយ​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន រួច​ឃុំ​ឃាំង​គាត់​រហូត​ដល់​ថ្ងៃ​ស្លាប់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក