-
បណ្ដាស្ដេចទី២ ២៥:៨-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ នៅថ្ងៃទី៧ ខែទី៥ ក្នុងឆ្នាំទី១៩នៃរាជ្យនេប៊ូក្នេសា នេប៊ូសារ៉ាដាន+ជាមេអង្គរក្សនិងជាអ្នកបម្រើស្ដេចស្រុកបាប៊ីឡូន បានទៅក្រុងយេរូសាឡិម។+ ៩ គាត់បានដុតវិហារព្រះយេហូវ៉ា+ វិមានស្ដេច+ និងផ្ទះទាំងអស់នៅក្រុងយេរូសាឡិម។+ គាត់ក៏ដុតផ្ទះរបស់ពួកអ្នកមានមុខមាត់ផងដែរ។+ ១០ ទ័ពខាល់ដេទាំងអស់ដែលទៅជាមួយនឹងមេអង្គរក្ស បានផ្ដួលរំលំកំពែងជុំវិញក្រុងយេរូសាឡិម។+
-
-
ប្រវត្តិហេតុទី២ ៣៤:២៤, ២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ «ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ ‹ខ្ញុំនឹងនាំឲ្យមានអន្តរាយនៅទីនេះ រួមទាំងបណ្ដាជនក្នុងស្រុកនេះ+ ស្របតាមពាក្យ*ទាំងប៉ុន្មានក្នុងសៀវភៅ+ដែលគេបានអានឲ្យស្ដេចស្រុកយូដាស្ដាប់។ ២៥ ព្រោះពួកគេបានលះចោលខ្ញុំ+ ហើយបានដុតគ្រឿងបូជា*ជូនព្រះឯទៀត។ ការប្រព្រឹត្តរបស់ពួកគេបានបណ្ដាលឲ្យខ្ញុំខឹងជាខ្លាំង។+ ដូច្នេះ ខ្ញុំនឹងបំផ្លាញក្រុងនេះឲ្យសាបសូន្យ ប្រៀបដូចជាភ្លើងកំពុងឆាបឆេះដែលពន្លត់មិនបានឡើយ›»។+
-
-
ប្រវត្តិហេតុទី២ ៣៦:១៦, ១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ក៏ប៉ុន្តែ ពួកគេតែងតែសើចចំអកឲ្យពួកអ្នកនាំសាររបស់ព្រះពិត+ ហើយមិនព្រមស្ដាប់ប្រសាសន៍របស់លោកទេ។+ ពួកគេថែមទាំងប្រមាថមើលងាយពួកអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា+ជាច្រើនលើកច្រើនសា រហូតដល់លោកខឹងនឹងពួកគេជាខ្លាំង។+ លោកកែតម្រង់ពួកគេលែងបានហើយ។
១៧ ហេតុនេះ ព្រះបានបណ្ដាលឲ្យស្ដេចនៃពួកខាល់ដេលើកទ័ពមកច្បាំងនឹងពួកគេ។+ ស្ដេចនោះបានសម្លាប់ពួកយុវជន+ក្នុងវិហារ+ដោយគ្មានមេត្តា ហើយក៏បានប្រហារពួកស្រីក្រមុំ មនុស្សចាស់ជរា និងពួកអ្នកទន់ខ្សោយ ដោយឥតត្រាប្រណីដែរ។+ ព្រះបានប្រគល់ពួកគេនិងអ្វីៗទាំងអស់ទៅក្នុងកណ្ដាប់ដៃស្ដេចនោះ។+
-