-
ប្រវត្តិហេតុទី២ ២៤:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ព្រះយេហូវ៉ាបានចាត់ពួកអ្នកប្រកាសទំនាយឲ្យទៅព្រមានបណ្ដាជនម្ដងហើយម្ដងទៀត ដើម្បីឲ្យពួកគេត្រឡប់មករកលោកវិញ។ ប៉ុន្តែ បណ្ដាជនមិនព្រមស្ដាប់តាមការព្រមាននោះទេ។+
-
-
នេហេមា ៩:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ «ប៉ុន្តែ ពួកគេបែរជាឈប់ស្ដាប់បង្គាប់លោក ហើយបះបោរប្រឆាំងនឹងលោកទៅវិញ។+ ពួកគេថែមទាំងបានបំពានច្បាប់របស់លោកទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានសម្លាប់ពួកអ្នកប្រកាសទំនាយរបស់លោក គឺជាអ្នកដែលបានទៅព្រមានពួកគេឲ្យត្រឡប់មករកលោកវិញ។ ពួកគេបានប្រព្រឹត្តដោយគ្មានការគោរពចំពោះលោកទាល់តែសោះ។+
-