-
ការបំភ្លឺច្បាប់ ១៣:៦-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ «ប្រសិនបើបងប្អូនរួមម្ដាយ ឬកូនប្រុសកូនស្រី ឬប្រពន្ធជាទីស្រឡាញ់ ឬមិត្តដ៏ជិតស្និទ្ធបំផុតរបស់អ្នករាល់គ្នា ព្យាយាមល្បួងលួងលោមអ្នករាល់គ្នាដោយស្ងាត់ៗថា៖ ‹ចូរយើងទៅបម្រើព្រះឯទៀតវិញ›+ ជាព្រះដែលអ្នករាល់គ្នានិងបុព្វបុរសរបស់អ្នករាល់គ្នាពុំធ្លាប់ស្គាល់ ៧ ជាព្រះផ្សេងៗដែលប្រជាជាតិនៅជុំវិញអ្នករាល់គ្នាគោរពបូជា ទោះជានៅជិតឬឆ្ងាយ ឬចាប់ពីដើមស្រុកទៅដល់ចុងស្រុកក្ដី ៨ អ្នករាល់គ្នាមិនត្រូវយល់ព្រមឬធ្វើតាមគាត់+ ឬបង្ហាញការអាណិតអាសូរ ឬមានចិត្តមេត្តា ឬការពារគាត់ឡើយ។ ៩ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវសម្លាប់គាត់ចោលកុំខាន។+ អ្នករាល់គ្នាត្រូវផ្ដើមគប់សម្លាប់គាត់មុនគេ រួចបណ្ដាជនទាំងអស់មកគប់សម្លាប់គាត់តាមក្រោយ។+
-
-
ការបំភ្លឺច្បាប់ ៣២:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ពួកគេបានជូនគ្រឿងបូជាដល់ពួកវិញ្ញាណកំណាចមិនមែនដល់ព្រះពិតឡើយ+ តែដល់ព្រះនានាដែលពួកគេមិនដែលស្គាល់
គឺជាព្រះថ្មីៗដែលទើបតែមាន ជាព្រះដែលបុព្វបុរសពួកគេមិនធ្លាប់ឮឡើយ។
-
-
យេរេមា ១៩:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ នេះគឺដោយសារពួកគេបានបោះបង់ចោលខ្ញុំ+ ហើយធ្វើឲ្យខ្ញុំមើលស្រុកនេះលែងស្គាល់ទៀត។+ ពួកគេបានជូនគ្រឿងបូជាដល់ព្រះដទៃ ជាព្រះដែលពួកគេ បុព្វបុរសរបស់ពួកគេ និងបណ្ដាស្ដេចស្រុកយូដាមិនដែលស្គាល់ឡើយ។ បន្ថែមទៅទៀត ពួកគេក៏បានធ្វើឲ្យស្រុកនេះពេញដោយឈាមរបស់ជនស្លូតត្រង់ដែរ។+
-