១៩ ពេលអេម៉ុន+គ្រងរាជ្យ គាត់មានអាយុ២២ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេលពីរឆ្នាំ។+ ម្ដាយរបស់គាត់ឈ្មោះមេសូលេមេតជាកូនហារូស ជាអ្នកមកពីតំបន់យ៉ុតបា។ ២០ អេម៉ុនតែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ដូចម៉ាណាសេឪពុកគាត់ដែរ។+