-
អូបាឌា ២-៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «មើល! ខ្ញុំបានធ្វើឲ្យអ្នកលែងមានតម្លៃក្នុងចំណោមប្រជាជាតិនានា
ហើយអ្នករងការមើលងាយយ៉ាងខ្លាំង។+
៣ ឱអ្នកដែលរស់នៅក្នុងផ្ទាំងថ្មធំៗ និងអាស្រ័យនៅលើទីខ្ពស់អើយ!
ចិត្តអំណួតរបស់អ្នកបានបញ្ឆោតអ្នកហើយ+ ព្រោះអ្នកគិតក្នុងចិត្តថា៖
‹តើមានអ្នកណាអាចទម្លាក់ខ្ញុំចុះមកដីបាន?›។
៤ ប៉ុន្តែ ទោះជាអ្នកធ្វើទីអាស្រ័យនៅលើកន្លែងដ៏ខ្ពស់*ដូចសត្វឥន្ទ្រី
ឬធ្វើលំនៅក្នុងកណ្ដាលកញ្ចុំផ្កាយក៏ដោយ
ក៏ខ្ញុំនឹងទម្លាក់អ្នកចុះពីទីនោះមកដែរ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
-