-
យេរេមា ២៣:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ហេតុនេះ ព្រះយេហូវ៉ាជាព្រះនៃប្រជាជាតិអ៊ីស្រាអែលមានប្រសាសន៍ទាស់នឹងពួកគង្វាលដែលកំពុងឃ្វាលរាស្ត្រលោកថា៖ «អ្នករាល់គ្នាបានបោះបង់ចោលហ្វូងចៀមរបស់ខ្ញុំ ហើយតែងតែកម្ចាត់កម្ចាយពួកគេ។ អ្នករាល់គ្នាមិនបានយកចិត្តទុកដាក់នឹងពួកគេទាល់តែសោះ»។+
«ដូច្នេះ ខ្ញុំនឹងមិនអាណិតអាសូរអ្នករាល់គ្នាទេ ព្រោះតែអំពើអាក្រក់របស់អ្នករាល់គ្នា»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
-
-
អេសេគាល ៣៤:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «កូនមនុស្សអើយ! ចូរប្រកាសទំនាយទាស់នឹងពួកគង្វាលនៃអ៊ីស្រាអែល ហើយនិយាយទៅកាន់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «វេទនាហើយពួកគង្វាលនៃអ៊ីស្រាអែល!+ ព្រោះអ្នករាល់គ្នាបរិភោគតែខ្លួនឯងប៉ុណ្ណោះ ហើយមិនបានឲ្យចំណីដល់ហ្វូងចៀមទេ។ តើគង្វាលគួរធ្វើដូចនោះឬ?+
-
-
អេសេគាល ៣៤:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ហ្វូងចៀមខ្ញុំដើរវង្វេងទៅភ្នំតូចធំទាំងឡាយ។ ចៀមទាំងនោះនៅរាត់រាយពេញផែនដី គ្មាននរណាទៅស្វែងរកឡើយ។
-