បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ៤៨:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ចូរ​ចេញ​ពី​បាប៊ីឡូន​មក!+ ចូរ​រត់​ចេញ​ពី​ពួក​ខាល់ដេ!

      ចូរ​ផ្សាយ​ដោយ​អំណរ! ចូរ​ប្រកាស​ទៅ!+

      ចូរ​ប្រាប់​មនុស្ស​នៅ​ចុង​ផែនដី​ឲ្យ​បាន​ដឹង។+

      ចូរ​ប្រកាស​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​លោះ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក​ហើយ។+

  • យេរេមា ៥១:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ចូរ​រត់​ចេញ​ពី​ស្រុក​បាប៊ីឡូន​ទៅ ដើម្បី​ឲ្យ​ខ្លួន​រួច​ជីវិត។+

      កុំ​វិនាស​ទៅ​ដោយ​សារ​ទោស​កំហុស​របស់​នាង​ឡើយ។

      ព្រោះ​នេះ​ជា​ពេល​ដែល​ព្រះ​យេហូវ៉ា​សង​សឹក

      លោក​នឹង​សង​ដល់​នាង​តាម​អ្វី​ដែល​នាង​បាន​ធ្វើ​ទៅ​លើ​អ្នក​ឯ​ទៀត។+

  • យេរេមា ៥១:៤៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៥ ឱ​រាស្ត្រ​ខ្ញុំ​អើយ! ចូរ​ចេញ​ពី​ក្រុង​នោះ​មក+

      ចូរ​រត់​ឲ្យ​រួច​ជីវិត+ដើម្បី​គេច​ផុត​ពី​កំហឹង​ដ៏​ខ្លាំង​របស់​ព្រះ​យេហូវ៉ា!+

  • សាការី ២:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ​«​មក​ចុះ ស៊ីយ៉ូន! អ្នក​រាល់​គ្នា​ដែល​កំពុង​អាស្រ័យ​ជា​មួយ​នឹង​កូន​ស្រី​នៃ​ក្រុង​បាប៊ីឡូន*អើយ ចូរ​គេច​ចេញ​មក!+

  • កូរិនថូសទី២ ៦:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ​«​ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ថា​៖ ‹ដូច្នេះ ចូរ​ចេញ​ពី​ចំណោម​ពួក​គេ​មក ហើយ​ញែក​ខ្លួន​ចេញ។ ឈប់​ពាល់​អ្វី​ដែល​មិន​ស្អាត›​»​+ ​«​‹រួច​ខ្ញុំ​នឹង​ទទួល​អ្នករាល់​គ្នា›​»។+

  • ការបើកបង្ហាញ ១៨:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​នាង​បាន​រលំ​ហើយ! បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​រលំ​ហើយ+ ក្រុង​នោះ​បាន​ក្លាយ​ទៅ​ជា​លំនៅ​របស់​ពួក​វិញ្ញាណ​កំណាច* និង​ជា​កន្លែង​ដែល​ពេញ​ទៅ​ដោយ​ពួក​វិញ្ញាណ*ស្មោក​គ្រោក ហើយ​ជា​ជម្រក​របស់​សត្វ​ស្លាប​ទាំង​អស់​ដែល​ស្មោក​គ្រោក​និង​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម!+

  • ការបើកបង្ហាញ ១៨:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ រួច​ខ្ញុំ​ឮ​សំឡេង​មួយ​ទៀត​បន្លឺ​ពី​លើ​មេឃ*ថា​៖ ​«​រាស្ដ្រ​ខ្ញុំ​អើយ ចូរ​ចេញ​ពី​ក្រុង​នោះ​មក+ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ចង់​មាន​ចំណែក​ក្នុង​អំពើ​ខុស​ឆ្គង​របស់​នាង ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ចង់​ទទួល​ចំណែក​ពី​សេចក្ដី​វេទនា​របស់​នាង​ទេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក